ដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការសាងសង់រោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ៍ ២៣០គីឡូវ៉ុល
ខេត្កណ្តាល៖ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា អមដំណើរដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អញ្ជើញដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់រោងចក្រនេះឡើង និងសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា ហើយរោងចក្រនេះផងដែរគឺដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានកម្លាំងអនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺអាចផ្គត់ផ្គង់បំពេញបន្ថែមក្នុងការប្រើប្រាស់នៅទូទាំងប្រទេស និងមានអនុស្ថានីយ១កន្លែង មានអនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល ហើយគិតមកដល់ថ្ងៃនេះដែរគឺសាងសង់បានប្រមាណ៩០ភាគរយហើយ នឹងដាក់ឱ្យដំណើការនៅចុងខែសីហាខាងមុខនេះ៕