ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
តំបន់ប្រតិបត្តិការសឹករងកណ្តាល បើកវគ្គហ្វឹកហ្វឺន ពង្រឹងយោធាឆ្នាំ២០២០
Tue,28 July 2020 (Time 08:33 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 508នាក់)


ខេត្តកណ្តាល៖មានប្រសាសន៍ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ ដល់នាយទាហាន នាយទាហានរង ក្នុងអង្គភាព កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងថា អនុវត្តតាមផែនការហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ របស់កងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស និងដោយបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកាបំប៉ន របស់ក្រសួងការពារជាតិ អង្គភាពបានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺន ទៅតាមផែនការដែលបានកំណត់។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្នុងឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាចំនួន១វគ្គ មានសិក្ខាកាមសរុបចំនួន៦០នាក់ និងគ្រូចំនួន១១នាក់ ក្នុងនោះគ្រូបង្គោលចំនួន៦នាក់ គ្រូជំនួយចំនួន៥នាក់ ដែលមានរយៈពេលហ្វឹកហ្វឺនចំនួន៩១ថ្ងៃ ដោយមិនគិតថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា វគ្គសិក្សាដែលយើងចាប់ផ្តើមនាពេលនេះ មានសារៈសំខាន់ណាស់ ដែលក្នុងនោះមានលំហាត់របៀប យុទ្ធវិធី បច្ចេកទេសអាវុធ ថ្មើជើង ឋានលេខា អប់រំចិត្តសាស្ត្រ និងបច្ចេកទេសប្រើវិទ្យុទាក់ទង។ដោយឡែកក្នុងវគ្គនេះដែរ អង្គភាពក៏បានអញ្ជើញមន្ត្រីជំនាញផ្នែកច្បាប់ របស់ស្នងការនគរបាលខេត្ត និងសាលាដំបូងខេត្ត ដើម្បីមកបង្រៀនអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីក្រមព្រហ្មទ័ណ្ឌ និងច្បាប់ស្តីពីក្រមរដ្ឋប្បវេណី គឺសុទ្ធសឹងជាមេរៀនសំខាន់ៗ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ និងព្យាយាមក្នុងការរៀនសូត្រ ដើម្បីបង្កើនចំណេះដឹង។

មានមតិសំណេះសំណាលក្នុងឱកាសនេះ លោក នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានរៀបចំនូវ វគ្គហ្វឹកហ្វឺននេះឡើង ដែលវគ្គសិក្សានេះពិតជាមានសារៈសំខាន់ ព្រមទាំងរួមចំណែកក្នុងការ កសាងប្រភពធនធានមនុស្ស ក្នុងកងយោធពលខេមរៈភូមិន្ទ ដើម្បីពង្រឹងពង្រីកនូវសមត្ថភាព ការពារបូរណភាពទឹកដី និងការពារជាតិមាតុភូមិ។ ហើយវគ្គនេះ បានផ្តល់ឱ្យ សិក្ខាកាមគ្រប់រូប បានយល់ច្បាស់ នូវ យុទ្ធវិធី និងជំនាញច្បាស់លាស់ពិតប្រាកដ ។

ក្នុងនោះឯកឧត្តម បានស្នើរដល់សិក្ខាកាមទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យ មិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រ ហើយការបើកវគ្គនេះ គឺបំប៉នស្មារតី គុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជា ការដកស្រង់បច្ចេកទេសចំណេះដឹងពីអ្នកចេះច្រើន មកពន្យល់អ្នកចេះតិច ពីអ្នកចេះតិច មកពន្យល់ដល់អ្នកមិនចេះសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3746 នាក់
ម្សិលមិញ :
6389 នាក់
សប្តាហ៍នេះ :
60287 នាក់
ខែនេះ :
342867 នាក់
3 ខែនេះ :
844254 នាក់
សរុប :
16275585 នាក់