គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីកុមារ ខេត្តកណ្តាល បើកកិច្ចប្រជុំ សាមញ្ញលើកទី១២ អណត្តិទី៣របស់ខ្លូន នៅសាលាខេត្តកណ្តាល
ខេត្តកណ្តាល៖កិច្ចប្រជុំសាមញ្ញលើកទី១២ អណត្តិទី៣ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីកុមារ ខេត្តកណ្តាល ហៅកាត់ថា(គ.ក.ស.ក )នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងបំណងដើម្បី ប្រមើមើលពីវឌ្ឈនភាព នៃការអនុវត្តផែនការ សកម្មភាពការងារប្រចាំខែមិថុនា តើសំរេចបានលទ្ធផលអ្វីខ្លះ? និងដាក់ចេញនូវ ផែនការ សកម្មភាព សំរាប់បន្តអនុវត្ត ខែខាងមុខទៀត។
ក្នុងកិច្ចប្រជុំបានលើកយករបៀបវារៈ ជាច្រើនមកពិនិត្យ ពិភាក្សា ពាក់ពន្ធ័និងស្ថានភាពស្ត្រីនិងកុមារ ក្នុងបរិបទដែលខេត្តកណ្តាល កំពង់យកចិត្តទុកដាក់ខ្ពស់ រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើង ក្នុងដំណាក់កាលបច្ចុប្បន្ន នៃការរាតត្បាតជម្ងឺកូវីដ-១៩។
លោកជំទាវ នួននារតី ប្រធាន គ.ក.ស.ក ខេត្តកណ្តាល បានវាយតម្លៃខ្ពស់ ចំពោះវិធានការ និងយន្តការទាំងឡាយ ដែលមន្ត្រី ជំនាញ ទទួលបន្ទុកការងារស្ត្រី កុមារ នៅថ្នាក់មូលដ្ឋាន ប្រកាន់យក នូវវិធានការនានាជាច្រើន ក្នុងការអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបានគ្នារួមដោះស្រាយ បានល្អប្រសើរ លើការបំពាន ចំពោះសិទ្ធិស្ត្រីនិងកុមារ នាពេលបច្ចប្បន្ននេះ។
ជាមួយគ្នានោះដែរលោកជំទាវប្រធាន បានសំណូមពរអោយអាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋាន បន្តពង្រឹងការអនុវត្តច្បាប់ ក្នុងការបង្ក្រាបទប់ស្កាត់ អំពើកេងប្រវញ្ឌ័ ពលកម្មកុមារ អំពើហឹង្សាក្នុងគ្រួសារ និងអំពើជួញដូរផ្លូវភេទ ជាដើម ដើម្បីយកជនល្មើសនោះ មកផ្តន្ទាទោសតាមច្បាប់៕