ផ្សព្វផ្សាយការងារជំនាញ និងប្រគល់ប័ណ្ណសសើរ លិខិតសសើររបស់ក្រសួងការពារជាតិ ជូនដល់នាយទាហ៊ាន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណសសើរ លិខិតសសើររបស់ក្រសួងការពារជាតិ ជូនដល់នាយទាហ៊ាន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃចំនួន០៨រូប។ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសបានសហប្រត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនមានសុខសន្តិភាព។
ក្នុងនោះលោកបានជំរុញដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ គោរពវិន័យ តួនាទី ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តន៍ការងារភារះកិច្ចប្រកបដោយឆន្ទះ ទំនួលខុសត្រូវ និងប្រសិទិ្ធភាពខ្ពស់ ជាពិសេសបន្តក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងចុះបង្រ្កាបអោយបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ខិតសសើរ ដែលត្រូវជូនដល់កងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន០៨រូប រួមមាន៖ប័ណ្ណសសើររបស់ក្រសួងការពារជាតិចំនួន ០៣ គឺ៖ ថ្នាក់អនុសេនីយ៍ឯកចំនួន២នាក់ និងថ្នាក់អនុសេនីយ៍ទោចំនួន១នាក់ និងលិខិតសសើររបស់ក្រសួងការពារជាតិចំនួន០៥ គឺ៖ ថ្នាក់អនុសេនីយ៍ទោចំនួន២នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន៣នាក់៕