លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេមុខតំណែង អភិបាលរងស្រុកខ្សាច់កណ្ដាល
ខេត្តកណ្ដាល៖ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកខ្សាច់កណ្តាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្តាល បានណែនាំដល់រដ្ឋបាលស្រុក ឃុំ កងម្លាំងទាំងអស់ អោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងលើសេវាតម្រូវការ និងសេវាសំណូមពរ និងជាពិសេសការផ្តល់សេវាសាធារណៈ និងសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរលោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរដល់លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក ដែលត្រូវចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារ គោរពតាមរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន គោរពឋានានុក្រមរដ្ឋបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងជាពិសេសខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ៕