ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ដែលមាន​ជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារ​ផលប៉ះ​ពាល់ នៃជំងឺកូវីដ-១៩ ទួលប័ណ្ណសមធម៌ ពីអភិបាលខេត្តប៉ៃលិន
Mon,27 July 2020 (Time 10:20 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 480នាក់)


ខេត្ត​ប៉ៃលិន៖ឯកឧត្តម ផាន់ ចាន់ធុល ​អភិបាល​ខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បា​ន​អញ្ជើញជួបសំណេះសំណា​លសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ «ដែលជា​កម្មវិធីផ្តល់​សាច់​ប្រាក់​ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ​ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» នៅក្នុងស្រុកសា​លាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍លើកឡើងថា៖ប័ណ្ណសមធម៌ ដែ​ល​បានចេញឱ្យប្រើប្រាស់​ទូទាំងប្រទេស របស់រាជរដ្ឋាភិ​បាលកម្ពុជា ដែលមានសម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានអត្ថប្រយោជន៍ និងសារៈសំខាន់​ណាស់សម្រា​ប់បងប្អូនប្រជាព​លរដ្ឋគ្រួសារក្រីក្រ នូវកម្មវិធីផ្តល់​សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិ​កូវីដ-១៩នេះ ដោយគ្រួសារខ្លះមិ​នអាចចេ​ញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃបាន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖សាច់ប្រាក់ដែលទទួលបាន តាមរយៈ​ប័ណ្ណសមធម៌ គឺមិនមានកា​រកាត់សូម្បីតែមួយ​កាកមួយសេនពីបងប្អូនឡើយ គឺរាល់សេវា​ទាំងអស់ជា​បន្ទុករបស់រដ្ឋ ហើយនៅពេលបងប្អូនប្រជា​ពលរដ្ឋ ទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ(wing) គឺទ​ទួល​បានប្រា​ក់គ្រប់ចំនួន​ ឧទារហណ៍៖ប្រសិនបើទទួលបាន២០ម៉ឺនរៀល គឺត្រូវបាន២០ម៉ឺនរៀល ដូ​ច្នេះ​មិនមានកាត់​សេវាអ្វីទាំងអស់ ប្រសិន​បើមានការកាត់ថ្លៃសេវា សូមបងប្អូន​រាយការណ៍​មកអាជ្ញាធ​រមូលដ្ឋាន ដើម្បីធ្វើដោះស្រាយជាបន្ទាន់ផង​ដែរ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេស​កម្ពុជាយើង នៅតែមានការកើនឡើង តាមរយៈការនាំចូលពីក្រៅ​ប្រទេសនៅឡើយ ដូចនេះសូមបង​ប្អូនប្រជាពលរដ្ឋ​នៅគ្រប់មូលដ្ឋានទាំងអស់ មិនត្រូវភ្លេចខ្លួន ហើយបន្តថែ​រក្សាអនាម័យសុខភាព​ជាប្រចាំ ដោយលាងដៃជាមួយអាល់កុលឬសាប៊ូអោយបានញឹកញាប់ ទៅណា​មក​ណាត្រូវពាក់ម៉ាស់​ជានិច្ច ជាពិសេស ត្រូវខិ​តខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំ​ណាំរួមផ្សេងៗ ដើម្បីរួម​ចំណែក​លើកកម្ពស់ជី​វភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលា​ទំនេរទៅប្រព្រឹត្តិ​អំពើខុសច្បាប់ ដូចជា​ល្បែង​ស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯង​ជាសចាកឆ្ងាយពីគ្រឿងញៀន។

បើតាមរបាយការណ៍របស់លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប័ណ្ណ​សមធម៌ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើ​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយ​ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយ​សារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ត្រូវទទួល​ប័ណ្ណសមធម៌ សរុបមានចំនួន២៧២នាក់ ក្នុងនោះប្រភេទក្រ១ ចំនួន១២៤នាក់ និងប្រភេទ ក្រ២ ចំនួន១៤៨នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11450 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52435 នាក់
ខែនេះ :
253159 នាក់
3 ខែនេះ :
690171 នាក់
សរុប :
15524103 នាក់