ដុតទៀនវស្សា ឆាបឆេះកុដិ សង់អំពីថ្មប្រកក្បឿង នៅវត្តភ្នំបូរី ស្រុកអង្គរបូរី
ខេត្តតាកែវ៖ករណីអគ្គីភ័យឆាបឆេះកុដិលោក សង់អំពីថ្មប្រកក្បឿងមានទំហំ ៩x៩ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ព្រះតេជគុណ ជុំ ចេង ជាព្រះចៅអធិការវត្តភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីវេលាម៉ោងជាង១៤ថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងកុដិ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការឆាបឆេះនេះបណ្តាលមកពីដុតទៀនវស្សានៅក្នុងកុដិ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋក្បែរៗនោះ បានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបអគ្គីភ័យខាងលើ រលត់ជាស្ថាពរ និងពុំមានឆេះឆ្លងរាលដាលដល់កុដិផ្សេងៗទៀតឡើយ៕