រដ្ឋបាលខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូ
ខេត្តកំពត៖ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មាទី១០ នៃរដ្ឋសភាជាតិ អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញនាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត ស្រុកទឹកឈូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបផងដែរថា ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កប្រតិបត្តិ ដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ជាការទ្រទ្រង់ដល់ព្រះសង្ឃនៅក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជាៈអង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ ស្លាដក និងគ្រឿងសម្ភារៈដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម។
ទេយ្យវត្ថុ និងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ រួមមានៈ សៀវភៅសិក្សាភាសាថៃដោយខ្លួនឯងចំនួន២០០ក្បាល,សៀវភៅ៣ប្រធានសិក្សាភាសាអង់គ្លេសដោយខ្លួនឯងចំនួន២០០ក្បាល,ត្រៃល្អ២៥ត្រៃ១៦៨ ,យ៉ាអ៊ួរ២កេះ,កូកាកូឡា១កេះ, ទឹកដោះគោបឺត២២កេះ,ទឹកដោះគោខាប់៧កេះ ,IZE ៨កេះ,វ៉ើក៥កេះ ,អង្ករ២តោន ,ត្រីខ៥កេះធំ ,មីម៉ាម៉ា២០កេះ ,ទឹកត្រី២០យួរ ,ទឹកស៊ីអ៊ីវ២០យួរ ,ទឹកសុទ្ធ២០កេះ ,តែ២០កញ្ជប់ ,ស្ករស២០គីឡូ ប្រគេនបច្ច័យភិក្ខុសង្ឃចំនួន២៥អង្គ ក្នុងមួយអង្គ ១០ម៉ឺនរៀល ភិក្ខុសាមណសិស្សចំនួន១៦៨អង្គ ក្នុងមួយអង្គ៥ម៉ឺនរៀល និងយាយជីក្នុងវត្តជុំគ្រៀល ២០នាក់ម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកាអស់ជាង១០លានរៀល៕