សម្តេចតេជោនាយករដ្ឋមន្ត្រី៖ កម្ពុជាមានមាសដល់ទៅ៣៦,៥តោន ជាទុនបំរុងរបស់ជាតិ
រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមFacebookថា មួយរយៈពេលចុងក្រោយនេះ មានពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបំរុងរបស់ជាតិ។
ការចង់ដឹងរបស់បងប្អូនមួយចំនួនធំ មានភាពសុច្ចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាស ក្នុងពេលមានជំងឺឆ្លងកូវីត១៩ ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។
ដើម្បីច្បាស់ពីមាស សម្តេចតេជោ បានសូមឱ្យមើលការពន្យល់របស់ធានាគារជាតិកម្ពុជា នោះពលរដ្ឋប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា «ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន ៣០តោនតែតាមតួរលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»៕
ព័ត៌មានលំអិតសូមអាន នូវសេចក្តីបញ្ជាក់របស់ធនាគារជាតិ នៃកម្ពុជា ដែលមានដូចខាងក្រោមៈ