ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត
ខេត្តមណ្ឌលគិរី៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីអោយគោលនយោបាយនេះ សម្រេចបានជោគជ័យ និងបានដាក់វិធានការបង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងអនុវត្តការងារជំនាញតាមតួនាទី ភារកិច្ចរបស់ខ្លួន អោយទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរម។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ផងដែរ៕