ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្រសួងសា​ធារ​ណការ និងដឹកជញ្ជូន បន្តអប់​រំផ្សព្វ​ផ្សា​យច្បាប់ ស្តីពីសុវត្ថិភា​ពចរាច​រណ៍ផ្លូវគោក នៅ​មន្ទីរ​សាធា​រណ​ការ និងដឹកជញ្ជូន​ខេត្តក​ណ្តាល
Thu,23 July 2020 (Time 11:27 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 509នាក់)


ខេត្តក​ណ្តាល៖នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសា​ធារ​ណការ និងដឹកជញ្ជូន បានរៀប​ចំពិធី​ផ្សព្វផ្សាយ​អប់រំ ច្បាប់ស្តីអំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរសាធា​រណការ និងដឹ​កជញ្ជូនខេត្តកណ្តាល ក្រោមវត្តមានលោកជំទាវ មឹន មាណវី រដ្ឋលេ​ខាធិការ ក្រ​សួង​សា​ធារណការ និងដឹកជញ្ជូន លោក​ នៃ ចារី អភិបាលរ​ងខេត្តកណ្ដាល មន្ត្រីពាក់ព័ន្ធក​ង​កំលាំង​ទាំង​បី ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងក្រុងតាខ្មៅជា​ង២០០នាក់ផងដែរ។

លោក​ នៃ ចារី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា​ សុវត្ថិភាពចរាចរណ៍ គឺជា​ផ្នែកមួយ​យ៉ាងសំខាន់ នៃសុខភាពសាធារណៈ ជាការងារចម្បង​ដែលទាមទារ​ឲ្យមាន​ការដោះស្រាយ​ជា​បន្ទាន់ ខណៈចំនួន​មនុស្សស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួន​ខ្ពស់​នឹងកើនឡើង​យ៉ាងខ្លាំងជា​បញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួម​គ្នា ដើម្បីដោះស្រាយពីព្រោះ​បញ្ហានេះ​មិនមែ​នជា​ភារកិច្ចផ្ដាច់មុខរប​ស់នរណាម្នាក់ឡើយ។

ជាមួយគ្នានោះដែរលោកអភិបាលរងខេត្ត​ បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូម​ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូច​ជា មិនត្រូវបើកបរ​លើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកស​ញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ា​ជែងក្នុងស្ថាន​ភាពគ្រោះថ្នាក់ ហើយ​បើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកា​ត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់​បន្ថយចំនួនអ្នកស្លាប់ អ្នករង​របួស អ្នកពិការ និងការខូចខា​តនានា ដែលបង្កដោ​យសារគ្រោះ​ថ្នាក់ចរាចរណ៍។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ បានគូ​សបញ្ជាក់ថា គោលបំណង នៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីជា​ការពញ្ញាក់​ស្មារតីដ​ល់អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ ជាពិ​សេសអ្នកប្រើប្រាស់​ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូល​រួមគោរពច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍ផ្លូវគោកឲ្យនៅកម្រិតទាបបំផុត។

លោកជំទាវបានបញ្ជាក់បទៀតថា ឆ្នាំ២០២០នេះ គឺរាជរដ្ឋាភិបាលបាន​កំណត់យកជាឆ្នាំ នៃការរឹត​បន្តឹង​ការអនុវត្តច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក ដើម្បីជាការទប់ស្កាត់ និងកាត់ប​ន្ថយឱ្យបាន​អតិបរ​មានូវកំណើន​គ្រោះថ្នាក់ចរាចរណ៍ កំណើន​អ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយ​បានចាប់អនុត្តការរឹត​បន្តឹង​ការអនុវច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែរួមគ្នា​អនុវត្តច្បាប់ចរាចរណ៍នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីជៀសផុតពីការអា​ផាកពិន័យធ្ងន់ធ្ងរ។

ជាងនេះទៅទៀតលោកជំទាវ បានជម្រុញឲ្យអ្នកចូលរួមទាំងអស់ លើកឡើងជាសួរ ទាក់ទ​ងនឹង​សុវត្ថិភាពចរា​ចរណ៍ផ្លូវគោក ហើយក៏បានលើកទឹកចិត្តដល់ យុវជនឲ្យរៀន​អំពីវិធីប្រើប្រាស់​កម្មវិធី​អប់រំច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូ​វគោក (Cambodia Driving Rules) ដែលជាកម្មវិធី​មួយងាយស្រួល​សម្រាប់ប​ងប្អូនប្រជាពលរដ្ឋ អាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលង​សាកល្បង​សមត្ថភាពរបស់ខ្លួន​បានផងដែរ ពីព្រោះកម្មវិធីនេះជាកម្មវិធីអេឡិចត្រូនិច ដែល​អាចទាញយក​បានពី app store និង play store អាចដំ​ណើរការបានលើទូរស័ព្ទដៃស្មាតហ្វូន ទាំង​ប្រព័ន្ធ ​android និងប្រព័ន្ធ ios។

ក្នុងពិធីនេះក៏មានការចែកជូននូវមួកសុវត្ថិភាព សៀវភៅច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វី​ដែលអ្នក​បើកបរទោចក្រយានយន្ត ត្រូវយល់ដឹងប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្ន​កចូលរួម​ផងដែរ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានឲ្យដឹងថា គិតត្រឹម​ពេលនេះមន្ទីរបា​នចុះបញ្ជី យានយន្ត ទេសចរណ៍បានចំនួន៥១៤គ្រឿង រថយន្តដឹកទំនិញ​ធុនតូច​បានចំ​នួន២៦០គ្រឿង រថយន្តដឹកទំនិញធុន​ធំបានចំនួន៣៧៨គ្រឿង រថយន្តដឹកអ្នកដំណើ​រធុនតូច​បាន​ចំនួន៧១គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំបានចំនួន៤គ្រឿង ទោចក្រយានយន្តបានចំនួន​២៣៩០គ្រឿង ត្រីចក្រយាន​យន្តបានចំនួន៣៣៩គ្រឿង។បានផ្ដល់ប័ណ្ណយា​នយន្តប្រភេទ ក ចំនួន ១១២២បណ្ណ ប្រភេទ ខ ចំនួន៧៦៥៥បណ្ណផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9961 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50946 នាក់
ខែនេះ :
251670 នាក់
3 ខែនេះ :
688682 នាក់
សរុប :
15522614 នាក់