បែកធ្លាយរឿងអាស្រូវរបស់លោក ហែម ដារិទ្ធិ មេខណ្ឌពោធិ៍សែនជ័យ លួងលោមចង់ស៊ីអូកណូកកូនចៅតែមិនបានសម្រេច..! ! !
ភ្នំពេញ៖ យោងតាមបណ្ដាញសារព័ត៌មានជាច្រើននៅក្នុងស្រុកបានធ្វើការបង្ហោះពាក់ព័ន្ធរឿងអាស្រូវរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបែកធ្លាយរឿងស្រ្តីម្នាក់ឈ្មោះ ទេព សុភក្រ្តា ឡាយតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងអំឡុងពេលដែលនាងបម្រើការងារនៅសាលាខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីមានការចុះផ្សាយអំពីព័ត៌មានតាមសម្ដីក្នុងការឡាយនិងព័ត៌មានដែលកញ្ញាទេព សុភក្រ្តា ផ្ដល់តាមប្រព័ន្ធតេឡាក្រាមខ្លះដូចការរៀបរាប់ដ៏សង្ខេបខាងលើនោះរួចមកស្រាប់តែនៅពេលព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ហាក់រសើបខ្នងនៅមិនសុខ ក៏បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ ដើម្បីបញ្ជាក់ការពិត» «ខ្ញុំបាទសូមជម្រាបជូនបងប្អូនក្នុងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ ចំពោះការចុះផ្សាយនៅសារព័ត៌មានថា រូបខ្ញុំបាទប្រព្រឹត្តអំពើខុសឆ្គងទៅលើមន្រ្តី និងលូកលាន់នាង នេះជារឿងមិនពិត និងធ្វើអោយប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្ញុំបាទជាខ្លាំង។
ការចុះផ្សាយបែបនេះបានធ្វើអោយមហាជនបងប្អូនប្រជាពលរដ្ឋជាច្រើនមានការយល់ច្រឡំមកលើរូបខ្ញុំ ។ ខ្ញុំហ៊ានស្បត់អោយស្លាប់ចោលក្រុមគ្រួសារទាំងមូល បើរូបខ្ញុំឈ្មោះ ហែម ដារិទ្ធិ បានប្រព្រឹត្តមែននោះ។(ដើម្បីបញ្ជាក់ការពិត) នៅថ្ងៃអង្គារ៍ទី២១ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំនឹងអញ្ជើញ សាមីខ្លួនរួមនិងអ្នកពាក់ព័ន្ធមកធ្វើការដោះស្រាយនៅសាលាខណ្ឌ ។ដូចនេះសូមបងប្អូនក្នុងបណ្តាញសង្គមFBទាំងអស់ មេត្តាយោគយល់ កុំចុះបំប៉ោងខុសពីការពិត និងចុះផ្សាយអោយមានក្រមសិលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដោយក្តីអនុគ្រោះនឹងយោគយល់បំផុតផង។
នៅក្នុងន័យនោះគឺជាការបកស្រាយរបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ លោករៀបរាប់ពីភាពថ្លៃថ្នូររបស់ខ្លួន ប៉ុន្តែបែរជាទម្លាក់កំហុសដល់អ្នកសារព័ត៌មានចុះបំប៉ោងខុសពីការពិត និងចុះផ្សាយគ្មានក្រមសិលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានទៅវិញ។ ក្នុងនាមជាអ្នកសារព័ត៌មានយើងក៏ចង់ប្រាប់ត្រឡប់ទៅលោកអភិបាលខណ្ឌរូបនោះវិញផងដែរថា អ្វីដែលជាការពិត និងអ្វីដែលជាការមិនពិតមិនដឹងនោះទេ គឺមានតែសាមីខ្លួននីមួយៗទើបដឹងច្បាស់រឿងរ៉ាវដែលខ្លួនធ្វើ។
ហើយអ្នកសារព័ត៌មានបានត្រឹមតែចុះផ្សាយនូវអ្វីដែលទទួលបានប៉ុណ្ណោះហើយមុន និងចុះផ្សាយក៏បានសុំការបំភ្លឺពីលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ នេះហើយដែរតែលោកបាននិយាយថា« ប្អូនគួរតែសួរអ្នកផ្សេងផង តែបងអរគុណដែលបានសួរ ប៉ុន្តែលោកសុំមិននិយាយចុះព្រោះសុទ្ធតែកូនចៅ តែសូមកុំតបតអីយូរៗទៅវានិងស្ងាត់ហើយ ក្រៅពីនេះលោកបានរុញឲ្យទៅសួរមន្រ្តីណាក៏បានជាដំបូង បន្ទាប់មកសួរការិយាល័យ សួរគណៈនាយក និងគណៈអភិបាលមួយណាក៏បានឬក៏នគរបាលឡានទឹកទៅវិញ ដូច្នេះសូមកុំចោទថាអ្នកសារព័ត៌មានចុះបំប៉ោងខុសពីការពិត និងចុះផ្សាយគ្មានក្រមសិលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានបែបនេះ។
ក្រោយពីលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បង្ហោះសារខាងលើតែប៉ុន្មាននាទីប៉ុណ្ណោះកញ្ញា ទេព សុភក្រ្តា ក៏បានបន្តការឡាយជាថ្មីម្ដងទៀតនៅក្នុងរថយន្តដោយមានក្រុមការងារមួយចំនួននៅជាមួយផងដែរ។នៅក្នុងឡាយសួរនាងបាននិយាយថា ប៉ុន្មានថ្ងៃនេះមានបងប្អូនអ្នកសារព័ត៌មានឆាតសួរនាងច្រើន ពីបញ្ហាដែលបានកើតឡើង ហើយនាងសុំទោសដែលអត់បានឆ្លើយតបព្រោះនាងជាប់រវល់ថតរឿង ហើយនាងអត់គេចទេ។ នាងបានឆ្លើយតបទៅនិងការលើកឡើងរបស់លោក ហែម ដារិទ្ធិថា នៅថ្ងៃអង្គារ៍ទី២១ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំនឹងអញ្ជើញសាមីខ្លួនរួមនិងអ្នកពាក់ព័ន្ធ មកធ្វើការដោះស្រាយនៅសាលាខណ្ឌ នោះគឺនាងមិនបានដឹងនិងសន្យាថានាងនិងទៅទេហើយកាលពីថ្ងៃទី១៧ ខែកក្កដា ជំនួយការរបស់លោកអភិបាលខណ្ឌរូបនោះបានឆាតរកនាងដោយសុំជួបថ្ងៃច័ន្ទតែនាងថានាងរវល់ ជំនួយការរូបនោះថាថ្ងៃអង្គារ៍ក៏បានដែរ ។
ហើយនាងបានតបវិញថាថ្ងៃអង្គារ៍នាងអត់ទាន់ដឹងទេ ព្រោះនាងអត់ទាន់ដល់ផ្ទះនាងនៅតាមផ្លូវចាំនាងមើលសៀវភៅសិន បើយ៉ាងម៉េចៗនាងឲ្យដំណឹងមុន១ថ្ងៃ នាងអត់បានសន្យាថាថ្ងៃនោះនិងទៅជួបគាត់ទេ។ អ្វីដែលជាការចាប់អារម្មណ៍ថែមទៀតនោះគឺនាងបានពាក្យ លោកអភិបាលខណ្ឌធ្វើបែបនេះធ្វើឲ្យនាងខ្លាចណាស់ រឿងអយុត្តិធម៌៧ខែហើយសម្រាប់នាង ហើយនាងជាជនជាប់ចោទដែលត្រូវហៅពេលណាទៅពេលនិងមែន អត់ទេណា ចុះរឿងមុន និងម៉េចក៏មិនដោះស្រាយឲ្យនាងម៉េចបានមកបង្ខំពេលនេះទៅវិញ។
នាងក៏បាននិយាយទាំងយំស្រែកថា រឿងប៉ះពាលត្រូវតែនិយាយហើយមកបង្ខំនាងមែន និងហៅទៅដោះស្រាយនៅក្នុងសាលាខណ្ឌទៀត នាងសូមប្រាប់ថារាល់ថ្ងៃនេះនាងមិនមែនជាកូនចៅរបស់លោកអភិបាលខណ្ឌទេ ហើយកន្លែងដែលត្រូវនិយាយគ្នាមានច្រើនទៀត៕