ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រះសីហនុ
Wed,22 July 2020 (Time 04:44 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 468នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្ដម កោ វណ្ឌី ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសឯកឧត្ដម សុខកល្យាណ ដែលត្រូវទទួលតំណែងថ្មី ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុនេះបានប្រព្រឹត្តទៅនៅសាលាដំបូងខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលនៃសាលាដំបូងខេត្តព្រះសីហនុ ជាពិសេស ឯកឧត្តម សុខ កល្យាណ ដែលកន្លងមកតែងបានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដមមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដែលកំពុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ នឹងបន្តខិតខំអនុវត្ត តាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិកាវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នា ជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត និងជាពិសេស ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ កែទម្រង់ខាងក្នុង និង បង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។

ក្នុងឱកាសនោះឯកឧត្ដម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុដែលទើបតែងតាំងថ្មី បានមានប្រសាសន៍ប្តេជ្ញាចិត្តដូចខាងក្រោម៖
១-ពង្រឹងចំណងសាមគ្គីភាពជាមួយថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃសាលាដំបូងខេត្តនិងអយ្យការអមសាលាដំបូងខេត្ត
២-គោរពវិន័យការងារដោះស្រាយបញ្ហាកកស្ទះសំណុំរឿងដោយខ្ជាប់ខ្ជួនដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ តម្លាភាព ឆាប់រហ័ស និងគ្មានអំពើ ពុករលួយ
៣-យកចិត្តទុកដាក់សហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរ អង្គភាព ស្ថាប័នជុំវិញខេត្ត ចូលរួមសកម្មភាពទំនាក់ទំនងសង្គមលើវិស័យអប់រំបណ្ដុះបណ្ដាលវិស័យច្បាប់ ដល់សហគមន៍និងមូលដ្ឋាន
៤-ចូលរួមយ៉ាងសកម្មលើដំណើរការដឹកនាំសម្របសម្រួលណែនាំមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពិនិត្យនិត្យានុកូលភាពនៃការអនុវត្តច្បាប់
៥-ការពារផលប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ចំពោះជនសង្ស័យ និងជនរងគ្រោះដោយភាពមិនលំអៀង
៦-ខិតខំពង្រឹងសមត្ថភាពលើទិដ្ឋភាពច្បាប់ថ្មីៗតាមរយៈការបណ្ដុះបណ្ដាល និងស្រាវជ្រាវ
៧-ត្រៀមលក្ខណៈជាស្រេចទទួលយកការងារថ្មីដើម្បីពង្រឹងការអនុវត្តប្រព័ន្ធតុលាការយុត្តិធម៌ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ផ្តាំផ្ញើដូចខាងក្រោម៖
១-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុនសែន
២-ត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ
៣-ត្រូវចូលរួមលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរនិងកិត្យានុភាពនៃអង្គចៅក្រមដោយប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
៤-ចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានីខេត្តបានអនុវត្តភាពត្រឹមត្រូវ លឿន និងមិនពុករលួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13431 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54416 នាក់
ខែនេះ :
255140 នាក់
3 ខែនេះ :
692152 នាក់
សរុប :
15526084 នាក់