លួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្រុកថ្មគោល
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាការណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅវេលាម៉ោង០៨និង២៧នាទីព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំមន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ វិញ វ៉ើន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្តឹងពីករណីចោរលួចក្នុងលំនៅរបស់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ។
ជនសង័្សយទាំង២នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ
១-ឈ្មោះ ឆាយ សៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។
២-ឈ្មោះ ង៉ែត សុភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនសត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
-ម៉ូទ័រចំនួន០១គ្រឿង
-ធុងបាសចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកoppoចំនួន០១គ្រឿង
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង នគរបាលស្រុក កំពុងរៀបចំបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕