កម្លាំងជំនាញ ចុះបង្ក្រាបរថយន្តដឹកឈើប្រណិត សង្ស័យអត់ច្បាប់ នៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែសាទប បានចុះបង្ក្រាបរថយន្តដឹកឈើប្រណិត សង្ស័យអត់ច្បាប់ មួយគ្រឿងម៉ាកHyudai ពណ៌សរឆ្នូតខៀវ ពាក់ស្លាកលេខពោធិ៍សាត់: 3A-0180 នៅត្រង់ចំណុចផ្លូវគ្រោះក្រហម ចន្លោះគីឡូម៉ែត្រ៤៤-៤៥ ស្ថិងក្នុងភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាចុះប្រតិបត្តិការណ៍បង្ក្រាបរថយន្តដឹកឈើ ដោយគ្មានលិខិតអនុញ្ញាតនេះ បានឃាត់ខ្លួនអ្នកបើបបរឈ្មោះ អ៊ី ផារី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ក្រោយពីបង្ក្រាបរថយន្ត និងអ្នកបើកបរ បានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីរងចាំប្រគល់ជូនជំនាញបន្តតាមនីតិវិធី៕