ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជា​ សុផារ៉ា ដឹកនាំគ​ណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងស្ថាបនា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវក្រុងចំនួន​៣៤ខ្សែ នៅ​ខេត្តព្រះសីហនុ
Fri,17 July 2020 (Time 09:57 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 500នាក់)


ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនិ​ងថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគ​រូបនីយកម្ម និង​សំណង់ និងជាប្រធានគ​ណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់​ឆ្នេរស​មុទ្រ​កម្ពុជា(គ.អ.ឆ.ក.) អមដំណើដោយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រ​ធាន​អចិន្ត្រៃយ៍ គ.អ​.ឆ. ក. ​ឯកឧត្តម សា​យ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ឯកឧត្តម គួច ចំរើន អភិបាល នៃគ​ណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ​ចុះ​ពិនិត្យវឌ្ឍនភាព នៃការអនុវត្ត​គម្រោងស្ថាបនាហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៤ខ្សែ ប្រវែង៨២, ៥៧៤គីឡូម៉ែត្រ នៅ​ខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេ​តុងបាន​៩៩,៩២% ដាក់​លូបាន ១​០០% រៀបខឿនថ្មក្រានីត​បាន ៥៩, ៩៩% រៀបកម្រាលថ្មក្រានី​តបាន ៤,៤៨% ដាំបង្គោល​ភ្លើង​បំភ្លឺផ្លូវសាធារណៈ បាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,​៤៥% ​នៃបង្គោល​ភ្លើងដែលបានដាំរួច។​គម្រោងក៏បាន និងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរ​សណ្ឋាគារ​សុខា មានសមត្ថភាពច្រោះ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ​សម្រេចបាន១០% ។

ជាមួយគ្នានេះ គម្រោងធ្វើការអ៊ុតកម្រាល​កៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ និងបំពាក់​កាមេរ៉ា​សុវត្ថិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសា​ធារណៈនៅតាម​បណ្ដោយឆ្នេរសមុទ្រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16341 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
57326 នាក់
ខែនេះ :
258050 នាក់
3 ខែនេះ :
695062 នាក់
សរុប :
15528994 នាក់