កិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋ ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម
ខេត្តសៀមរាប៖នារសៀលថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុកចុះស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកសូទ្រនិគម ខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីលោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម ទីចាត់ការអន្តរវិស័យ លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះស្រុកទាំង១៣ នាយសង្កាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី មេឃុំ និងមន្រ្ដីពាក់ព័ន្ធ។
យោងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក។កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើពីរចំណុចគឺ៖
១.អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តតាមដាន និងហាមឃាត់ដាច់ខាតកុំឲ្យមានការចូលកាប់ទន្រ្ទានដីព្រៃគ្រប់ប្រភេទរបស់រដ្ឋបន្តទៀត។
២.អាជ្ញាធរភូមិ ឃុំ ត្រូវស្រង់ទិន្នន័យអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ៕