ឯកឧត្តម គង់ សោភណ្ឌ័ ណែនាំឲ្យអាជ្ញាធរស្រុកស្អាង ជំរុញឲ្យពន្លឿនការសាងសង់ មជ្ឍមណ្ឌលព្យាបាល និងនិតិសម្បាទា បន្សាបអ្នកញៀនគ្រឿងញៀន ឲ្យរួចរាល់ មុនដំណាច់ខែមករាឆ្នាំ២០២១ខាងមុខ
ខេត្តកណ្តាល៖កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គង់សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ជំរុញឲ្យក្រុមហ៊ុនម៉ៅការ ពន្លឿនការសាងសង់មជ្ឍមណ្ឌលព្យាបាល និងនិតិសម្បាទា បន្សាបអ្នកញៀនគ្រឿងញៀន ឲ្យរួចរាល់ស្ថាពរ មុនបំណាច់ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្តកណ្តាល ណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់មជ្ឈមណ្ឌល ព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅសាលាខេត្តកណ្តាល ។
គួរបញ្ជាក់ថា៖មជ្ឍមណ្ឌលព្យាបាលនិងនិតិសម្បាទា បន្សាបអ្នកញៀនគ្រឿងញៀន មានទីតាំងស្ថិតនៅភូមិសុភីឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល សាងសង់លើគំរោងផ្ទៃដីសរុបចំនួន១០ហិកតា គ្រោងចំណាយអស់ថវិកាប្រមាណ១០លានដុល្លារ សាងសង់ដោយក្រុមហ៊ុន ឧកញ៉ា ឃុន សៀ មានរយៈពេល១៨ខែ គឺចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២១ខាងមុខ ។
មជ្ឍមណ្ឌលបន្សាបអ្នកញៀនគ្រឿងញៀននេះ សាងសង់មាន២២គំរោង មានវិសាលភាពអាចដាក់អ្នកញៀនគ្រឿងញៀនប្រមាណជាង២ .០០០នាក់ ផងដែរ៕