ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្ត​កំពត ដឹកនាំកិច្ចប្រជុំ ​រៀបចំគណៈកម្មការគ្រប់គ្រង​ ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំ​កែលំអរ តាមបណ្ដោយមា​ត់ព្រែកកំពង់បាយ
Wed,15 July 2020 (Time 09:28 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 513នាក់)


ខេត្តកំពត៖ឯកឧ​ត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ចង្អៀតស្ដីពីការរៀបចំ គណៈកម្មការគ្រប់គ្រង ការស្ដារ​ព្រែក​កំពង់បាយ ដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា និងការរៀបចំកែលំអ នៅតាមបណ្ដោយមាត់​ព្រែកកំពង់បាយ ខេត្តកំពត។

កិច្ចប្រជុំនេះ​មានការចូលរួមពី មន្ត្រីថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធក្នុង​ខេត្ត និងរដ្ឋបាលក្រុងកំពតនិងស្រុកទឹកឈូ សរុប១៣នាក់។

ឯកឧត្តម ជាវ ​តាយ អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នតាមបណ្ដោយ​ព្រែកកំពតមានការហូរ​ទឹកនៅកន្លែងខ្លះមួយចំនួន ដែលតម្រូវឱ្យមានការរៀបចំឱ្យបានល្អស្អាតឡើងវិញ និងដោយ​ផ្ដើម​ចេញ​ពីការបារម្ភណ៍ ទឹកជំនន់នៅរដូវវស្សាចូលក្រុងកំពតផង។ ដូច្នេះកិច្ចប្រជុំពេលនេះរដ្ឋបាលខេត្ត នឹងផ្ដើមរៀបចំគណៈកម្មការមួយ ដើម្បីស្ដារព្រែកកំពង់បាយនេះ ឲ្យបានកាន់តែល្អស្អាតបន្ថែមទៀត សាកសមជាខេត្តគោលដៅទេសចរណ៍ ដើម្បីធ្វើឲ្យខេត្តមួយនេះមានការទាក់ទាញ។ 

ក្នុងនោះ រដ្ឋបាលខេត្ត នឹងមានគម្រោង ស្ដារព្រែកកំពត និងកែលំអរសោភ័ណភាព​តាមដងព្រែកឲ្យ​បាន​កាន់តែល្អប្រសើរ ប្រកបដោយអនាម័យបរិស្ថាន ធានាបានសុខមាលភាពសាធារណៈ សម្រាប់​ភ្ញៀវ​ទេសចរជាតិអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពតឲ្យបានកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា រដ្ឋបាលខេត្តកំពតនិងខិតខំ រៀបចំឲ្យបានល្អស្អាត​នៅដំ​ណាច់​ចុងឆ្នាំ២០២០ ខាងមុខនេះ  ពិសេសសម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំតែម្ដងដែល រដ្ឋបាលខេត្តនឹងខិតខំជំរុញការងារស្ដារ និងកែលម្អសោភ័ណភាពតាមបណ្ដោយមាត់ព្រែកកំពតនេះ សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តកំពតមកទស្សនាកំសាន្ត ជាហូរហែថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15727 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56712 នាក់
ខែនេះ :
257436 នាក់
3 ខែនេះ :
694448 នាក់
សរុប :
15528380 នាក់