ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កិច្ចប្រជុំផ្សព្វផ្សាយ​សារាចរណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
Wed,15 July 2020 (Time 10:20 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 438នាក់)


ខេត្តស្ទឹងត្រែង៖សារាចរណែនាំលេខ០០៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺ​ពិតជាមានសា​រៈសំខាន់ សម្រាប់ឲ្យមន្រ្តីជំនាញថ្នាក់ក្រោមជាតិ បានយល់​ដឹងពីការ​រៀប​ចំផែនការថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវច្បាស់លាស់។

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វ​ផ្សាយសារាចរ​ណែ​នាំ លេខ០០៥សហវ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និង​ហិ​រញ្ញវត្ថុ ស្តីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគ​ម្រោងថវិការបស់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ​សា​លាខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់​ដឹកនាំក្រុង ស្រុក​ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តី​ជំ​នាញ​ពាក់ព័ន្ធសរុប១០៨រូបផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម ម៉ុម អភិបាលខេត្តបានមានប្រសាសន៍ថា៖ការរៀបចំគម្រោ​ងថវិការឆ្នាំ២០២១ គឺជាដំណើរឈានឆ្ពោះទៅរករបត់ថ្មី នៃការងារ​គ្រប់គ្រងថវិករស្របតាម យុទ្ធសាស្ត្រនៃ​ការកំណែទំរង់ប្រព័ន្ធថ​វិការរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែលបានប្រកាសឲ្យអនុវត្ត​កាលពីពេលកន្លង​មករបស់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលន​យោបាយកែ​ទម្រង់​ស៊ី​ជម្រៅលើគ្រប់វិស័យ ជាពិសេសកែទម្រង់ហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ សំដៅការអភិវឌ្ឍនៅតាមខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ភូមិ ឲ្យមាន​ការរីក​ចំរើន។ដូច្នេះមន្រ្តីជំនាញ រដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ ទាំងអស់ត្រូវខិតខំ​រៀប​ចំផែនការថវិកាឆ្នាំ២០២១-២០២៣នេះ ឲ្យបានច្បាស់លាស់ ស្របតាមគោលកា​រណ៍យុទ្ឋសាស្រ្ត និងបទដ្ឋាននានាដែលថ្នាក់ជាតិដាក់ឲ្យអនុវត្ត ដើម្បីសម្រេចបានជោ​គជ័យ​លើកការងារកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវយកចិត្ត​ទុកដាក់បំពេញកា​រងារខុសត្រូវខ្ពស់​ទៅតាមតួនាទីភារៈ​កិច្ចរៀងៗខ្លួនក្នុង​ស្មារតីស្មោះ​ត្រង់ មានសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13744 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54729 នាក់
ខែនេះ :
255453 នាក់
3 ខែនេះ :
692465 នាក់
សរុប :
15526397 នាក់