ជនសង្ស័យប្រុស ស្រី ចំនួន៨នាក់ ត្រូវបានរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ពន្ធ័បទល្មើសគ្រឿងញៀន
ខេត្តព្រះសីហនុ៖ក្រោយបង្ក្រាបបានជាបន្តបន្ទាប់ នូវបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ អាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៨នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី។
ជនសង្ស័យទាំង០៨នាក់រួមមាន៖
ទី១-ឈ្មោះ ទិត ហ៊ា ហៅ ហួរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី២-ឈ្មោះ សាញ់ ចិន្តា ភេទប្រុស (ភេទទី៣) អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បំរើការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី៣-ឈ្មោះ ឈាន ស្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុងព្រះសីហនុ។
ទី៤-ឈ្មោះ ឌូក ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
ទី៥-ឈ្មោះ ហង់ វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
ទី៦-ឈ្មោះ ប៉ា វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
ទី៧-ឈ្មោះ ហ្វៀង ហ្វានឡុត (Nguyen Van Luat) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
ទី៨-ឈ្មោះ អំ ឡាត់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមានៈម្សៅថ្នាំញៀនចំនួន២៥កញ្ចប់,ទូរស័ព្ទចំនួន០៣គ្រឿង,ម៉ូតូចំនួន០១គ្រឿង,វិទ្យុទាក់ទង១៣គ្រឿង,អាវុធខ្លី០១ដើម ម៉ាកCF៩៨ គ្រាប់ចំនួន០៨,ប្រាក់រៀល ចំនួន២០០.០០០រៀល និងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត៕