លោក ហ៊ុយ ទូច ដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្ត ជាមួយផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង០៩
ខេត្តបន្ទាយមានជ័យ៖ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច បានជម្រុញដល់ផ្នែកបសុព្យាបាលទាំងអស់ ជួយផ្សព្វផ្សាយបន្ត ពីខ្លឹមសារសារាចរណែនាំលេខ ២៦៥ សរណន.កសក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្សព្វផ្សាយខ្លឹមសារដែលលោកប្រធានការិយាល័យ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីអធិការកិច្ច ស្រាវជ្រាវត្រួតពិនិត្យ និងចងក្រងសំណុំរឿងបទល្មើសសុខភាពសត្វ និងផលិតកម្មសត្វ នៅរាជធានីភ្នំពេញកាលពីថ្ងទី០៩-១០ ខែកក្កដា ឆ្នាំ២០២០ និងបែងចែកវ៉ាក់សាំង ថ្នាំព្យាបាល សម្ភារ បរិក្ខាបសុពេទ្យ និងជម្រុញឳ្យផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង០៩ លើកជាផែនការចុះចាក់វ៉ាក់សាំងសត្វ សម្រាប់ឆមាសទី១ ឆ្នាំ២០២០។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វ មានប្រសាសន៍ជម្រុញដល់មន្ត្រីក្រោមឱវ៉ាទបែបនេះ បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្ត ជាមួយផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង០៩ កាលពីថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានសមាភាពចូលរួមសរុប២២នាក់ (ស្រ្តី០៤នាក់)៕