រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៨.៣៩ ស្ថិតត្រង់ភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ ក៏រេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីអាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB.0097 បើកបរដោយជនជាតិចិនឈ្មោះ លី ជីនមីន ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរជនជាតិចិនឈ្មោះ Wang Hongxia ភេទស្រី អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខE95489383 (ស្លាប់)ជាប្តីប្រពន្ធ ដែលកំពុងបើកបរស្របទិសគ្នា ចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាលនិងអ្នកជិះជាមួយស្លាប់។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្ក បានបើករត់គេចបាត់។ចំណែក សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែក មធ្យោបាយពាក់ពន្ធ័ សមត្សកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ រង់ចាំដោះស្រាយពេលក្រោយ៕