ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រថ​យន្តដឹក​អេតចាយ១​គ្រឿង​ រងការខូច​ខាតស្ទើទាំងស្រុង ដោយសាឆ្លង​ប្រ​ព័ន្ធភ្លើង បណ្តាល​ឲ្យ​យ៉ាងស​ន្ធោសន្ធៅ
Mon,13 July 2020 (Time 07:00 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 477នាក់)


រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋភ័យព្រលឹងចុង​ ដោយសា​មានរថយន្តដឹក​ទំនិញអេតចា​យ១គ្រឿង នៅសុខៗស្រាប់តែ​រអិលបុកទ្វារចេញ​មកក្រៅឃ្លាំង និងបានឆាប​ឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង២និង៣០នាទី​រំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃទី១៣​ ខែកក្កដា ​ឆ្នាំ២០២០ នៅឃ្លាំងស្តុកអេតចាយ​ដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយ​ផ្លូវ២​១៧ ជិតនឹងហ្គារ៉ាក់​សាំងកាលតិច សង្កាត់ស្ទឹងមា​នជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមាន​ស្លាក​លេខភ្នំពេញ3D-5486ខាងលើនេះ ស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោង​កើត​ហេតុខាងលើ ស្រាប់តែលឺសំលេងផ្ទុះ ហើយ​រថយន្តនោះ​ក៏រអិលបុកក្លោងទ្វារ ចេញមកខា​ងក្រៅ​ឃ្លាំង​ បង្កឲ្យមានអណ្តាតភ្លើង​ឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្នាក់ៗ​ភ័យស្លន់ស្លោរត់ទៅ​យកបំ​ពងអគ្គិ​ភ័យបាញ់ អស់ជាច្រើនបំពងទើបរ​លត់ទៅវិញ​ ដោយមិនបាន​ឆេះរាលដាល​ដល់ផ្ទះអ្នកជិត​ខាងឡើយ។

ប្រភពបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបាន​ដោះចង្កឹះ​លេខ ទើប​បណ្តាលឲ្យឆេះបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1090 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
34440 នាក់
ខែនេះ :
257459 នាក់
3 ខែនេះ :
625752 នាក់
សរុប :
13899674 នាក់