កម្លាំងជំនាញក្រុងប៉ោយប៉ែត រកឃើញគ្រឿងក្នុងជ្រូក២០កោះ ស្មើរនិង១តោន នៅក្នុងរោងស្តុបទុកឥវ៉ាន់ភូមិមិត្តភាព
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិ ស្នងការរងខេត្តបានដឹកនាំកម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេរោងស្តុបទុកឥវ៉ាន់មួយកន្លែង នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដោយរកឃើញមានគ្រឿង ក្នុងជ្រូកចំនួន២០កោះ ស្មើរនិង១តោន។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ កម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះអ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឲ្យដឹងថា គ្រឿងក្នុងជ្រូកស្តុបក្នុងទីតាំងខាងលើនោះ សមត្ថកិច្ចបានឆែកឆេរកឃើញ អណ្តាត ត្រចៀក ពោះ បេះដូង ក្រចក ប្អប់ជើងសរុបមានចំនួន២០កេះ ស្មើ១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា សម្ភារៈនិងវត្ថុតាង ខាងលើក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕