មេឈ្មួញដុះស្លែ រកស៊ីឈើខុសច្បាប់ឈ្មោះ ហ៊ុល ដឹកជព្ជួានឈើលេខ ២ ចូលខេត្តសៀមរាប អាជ្ញាធរមានសម្ថកិច្ច ជំនាញ សង្កាត់រដ្ឋបាលព្រៃឈើអសម្ថតភាពបង្រ្កាប
ខេត្តសៀមរាប ៖ក្រុមឈ្មួញដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ឈ្មោះ ហ៊ុល ចាប់ផ្ដើមធ្វើសកម្មភាពដឹកជព្ជួានឈើលេខ ២ យ៉ាងអនាធិបតេយ្យលើដងផ្លូវជាតិនិងសម្រុកចូលខេត្ត យ៉ាងរលូនមិនឃើញមានអាជ្ញាធរមានសម្ថតកិច្ចនិងមន្រ្តីជំនាញ រដ្ខបាលព្រៃឈើណាចេញមុខបង្រ្កាបឡើយ ទោះជាដឹកមកដាក់នឹងមុខទីស្នាក់ការក៏គ្មានមន្រ្តី ជំនាញណាមួយបង្រ្កាបដែរ។ទង្វើលបែបនេះហើយទើបគេហ៊ានដាក់ការសង្ស័យថា.!មន្រ្តីទាំងនោះបានត្រូវថ្នាំសន្តំនៃប្រាក់ដុល្លារបស់មេឈ្មួញដឹកឈើដុះស្លែរ ឈ្មោះ ហ៊ុល និងឈ្មួញឯទៀតរួចអស់ទៅហើយ ទើបមិនមានមន្រ្តី រឺ ស្ថាបន័ពាក់ពន្ធ័ក្នុងខេត្តណាចេញមុខបង្រ្កាប។ ជាក់ស្ដែងនៅវេលាម៉ោង ៤ ទាប់ភ្លឺត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២០ នេះបើតាមការបព្ជាក់ពីតៃកុងដឹកឈើ បានអោយដឹងថា ឈើដែលពួកគេដឹកនោះគឺជារបស់លោក ហ៊ុល ដែលយកទៅចែកចាយតាមដេប៉ូនៅក្នុងខេត្តសៀមរាប។
បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់សូមមិនបព្ចេាញឈ្មោះបានលួចខ្សឹបប្រាប់ក្រុមអ្នកសារព័ត៍មានយើងអោយថាខេត្តសៀមរាប សព្វថ្ងៃមានមេឈ្មួញនិងក្រុមដឹកជព្ជួានឈើខុសច្បាប់ច្រើនណាស់ដឹកឈើសម្រុកចូលក្នុងខេត្តសៀមរាបដើម្បី ចែកចាយតាមបណ្ដារ ( ដេប៉ូ) មួយចំនួននិងប្រព្រិត្តទៅ
យ៉ាងរលូនក៏ដោយសារតែមានការបើកភ្លើងខៀវពីមន្រ្តីក្នុងខេត្ត ជាអ្នកឃុបឃិតចូលដៃចូលជើងចូលដៃជាមួយក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ទាំងអស់នេះ។ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះមហាជននិងប្រជាពលរដ្ឋរស់ក្នុងខេត្តសៀមរាបនិងរងចាំមើល.!ថា លោក ម៉ុង ប៉ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមានសម្ថតភាព រឺ អសម្ថតភាពក្នុងការបង្ការទប់ស្កាត់បង្រ្កាប់ក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់ឈ្មោះ ហ៊ុល និងមេឈ្មួញផ្សេងទៀតបានដែរ រឺ យ៉ាងណា.?
ចុះចំណែក ឯកឧត្ដម ទា សីហា អភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពខេត្តនិងមានវិធានការបែបណាចំពោះក្រមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ដែលដឹកឈើសម្រុកចូលខេត្តទាំងថ្ងៃទាំងយប់ រឺ មួយឯកឧត្ដមអភិបាលខេត្ត សុខចិត្តអង្គុយនៅស្ងាមបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញធ្វើខាងលើព្យុះធ្វើភ្លៀង បង្ករភាពអនាធិបតេយ្យក្នុងខេត្តឯកឧត្តមឬ៕ ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័ររស្មីជាយដែនយើងរង់ចាំការបកស្រាយបំភ្លឺពីសមីខ្លួនរាងរាល់ម៉ោងធ្វើការ៕