ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣
ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ខ្លួន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងម្លាំងទាំង៣ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ចំណុះរចនាសម្ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការជាច្រើនរូបផងដែរ។
របៀបវារៈកិច្ចប្រជុំរួមមានៈការអនុម័តកំណត់ហេតុ របាយការណ៍ប្រចាំខែមិថុនា របស់រដ្ឋបាលខេត្តអនុម័តសេចក្តីព្រាងប្រទិតិនប្រជុំសាមញ្ញរយះពេល១២ខែ លើកទី២ អាណត្តិ អនុម័តសេចក្តីព្រាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ព្រមទាំងស្តាប់របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាអាណត្តិទី៣៕