អភិបាលខេត្តស្វាយរៀង អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសំណង់ ដែលកំពុងបំពេញការងារ នៅរមណីដ្ឋានព្រៃបាសាក់
ខេត្តស្វាយរៀង៖អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសំណង់ ដែលកំពុងបំពេញការងារ នៅរមណីដ្ឋានព្រៃបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាន៍បញ្ជាក់ថា រមណីដ្ឋានព្រៃបាសាក់ ដូចអ្វីដែលយើងបានឃើញនៅពេលនេះ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំរៀបចំអភិវឌ្ឍន៍ អោយក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ខេត្តស្វាយរៀងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សូមជំរាបដែរថា អញ្ជើញចូលរួមក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកលោកស្រី ប្រធានមន្ទីរ-អង្គភាពខេត្ត លោកអភិបាលស្រុកស្វាយជ្រំ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអមដំណើរពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់បងប្អូនកម្មករ និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិរួចផុតពីភ្លើងសង្គ្រាម និងបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យចាប់ពីទីក្រុងរហូតដល់ជនបទ ប្រជាជនរស់ក្រោមដំបូលសុខសន្តិភាពរហូតដល់សព្វថ្ងៃ។ជាក់ស្តែងវឌ្ឍន៍ភាពរបស់ខេត្តស្វាយរៀង បាននឹងកំពុងបោះជំហានទៅមុខ ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
អំណោយចែកជូនដល់កម្មករ ក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកស៉ីអ៉ីវ សាប៊ូដុំ សាប៊ូម្សៅ ម៉ាស់ សារ៉ុង និងថវិការចំនួន២០,០០០រៀល ចំពោះប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច និងប្រជាការពារម្នាក់ៗចំនួន២០,០០០រៀល ចំណែកប្អូនៗក្មួយៗតូចៗទទួលបានម្នាក់ៗចំនួន១០,០០០រៀល ផងដែរ៕