កម្លាំងនគរបាលស្រុកកងមាស ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន
ខេត្តកំពង់ចាម៖បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយឃាត់ខ្លួនក្រុមអ្នកលួចលេងល្បែងស៊ីសងខុសច្បាប់ បានចំនួន០៩នាក់ និងដកហូតវត្ថុតាងបានមួយចំនួន។
ក្រោយពីឃាតខ្លួនកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕