ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ អភិបាលខេត្តសៀមរាប ដាក់ចេញវិធានការសំខាន់ លើការងារទប់ស្កាត់ ទន្រ្ទានដីរដ្ឋ ការ​ងារសន្តិសុខ និងបើកប្រាក់ឧបត្ថម្ភជូន​គ្រួសារក្រីក្រ
Sat,11 July 2020 (Time 12:01 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 534នាក់)


ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណ:អភិបាលខេត្តសៀមរាប​ កាលពី​រសៀល​ថ្ងៃសុក្រ ៥រោ ខែអាសាឍ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ បាន​ដឹកនាំកិច្ចប្រជុំដោយ​ដាក់វិធានការចំនួន៣សំខាន់ៗ
ទី១-វិធានការទ​ប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយក​ដីធ្វើជាកម្មសិទ្ធិ​នៅក្នុងភូមិ​សាស្រ្តខេត្តសៀមរាប។
ទី២-​ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក។
ទី៣-​ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។

ក្រោយកា​ររាយការណ៍ និងពិភាក្សារួចមកឯកឧត្តម​ អភិបា​លខេត្ត បានដា​ក់ចេញនូវ វិធានការនេះ​សម្រាម់​មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ​ សង្កាត់យកទៅអនុវត្តដូ​ចខាងក្រោម​៖
-ត្រូវចុះពិនិត្យទីតាំភូ​មិសាស្រ្តតាមផែនទីប្រើប្រាស់ដីឆ្នាំ២០០២ ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិ​ប្រជាព​លរដ្ឋ និងដីប្រជា​ពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។
-បង្ការ និងទប់ស្កាត់បញ្ហា​កូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយកា​រដោះស្រា​យប​ញ្ហាជូន​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
-ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើក​ប្រាក់ឧបត្ថម្ភគ្រួសា​រក្រីក្រជូនប្រជាព​លរដ្ឋឲ្យបាន​ត្រឹម​ត្រូវ ពិសេសឲ្យចំគោ​លដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំ​ដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើកា​រងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រម​ទាំង​ចាត់វិធា​នការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។បន្ថែម​លើស​នេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុម​ការងារដើម្បីដកសិទ្ធិ​(ដកប័ណ្ណសមធម៌)ចំ​ពោះគ្រួសារ​ ដែលមានលក្ខខណ្ឌមិនស្រប​តាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។
-កងកម្លាំងប្រដា​ប់អាវុធត្រូវរៀបចំឲ្យមានកម្លាំល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខ​សញ្ញា​មាន​សកម្មភាពលួច ឆក់ ប្លន់។ល។

ជាមួយគ្នានេះដែរឯកឧត្តម​ បានសង្កត់ធ្ងន់ថា មេឃុំ​ ចៅសង្កាត់​ត្រូវហាមដាច់ខាតចំ​ពោះការចុះ​ហត្ថ​លេខាទិញ​ លក់ដីរបស់រដ្ឋ​ និងត្រូវពិនិត្យ​ផ្តល់ការបើក​ប្រាក់ឧបត្ថម្ភ​គ្រួសារក្រីក្រជូន​ប្រពរដ្ឋដែល​ក្រពិតប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6827 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47812 នាក់
ខែនេះ :
248536 នាក់
3 ខែនេះ :
685548 នាក់
សរុប :
15519480 នាក់