ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបា​លខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពី ការចុះត្រួតពិនិត្យ ​និងវាយតម្លៃលើការ​អនុវត្តគម្រោងអ​ភិវឌ្ឍបញ្ចប់​ឆ្នាំ ២០១៩ និងកិច្ច​ការផ្សេងៗ
Sat,11 July 2020 (Time 11:35 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 552នាក់)


ខេត្តកណ្តាល៖អគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួង​មហាផ្ទៃ ​សហការជាមួយរដ្ឋ​បាលខេត្តកណ្តាល បានបើកកិច្ចប្រ​ជុំស្តីពី ការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ ២០១៩ និងកិច្ចការផ្សេងៗ របស់រដ្ឋបាលខេត្តកណ្តាល។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំ​ណងលើ​ក​កម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ឱ្យស្របតា​មគោលការ​ណ៍​ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជម្រុញការចាត់ចែងអនុវត្តការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាព​លរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធ​ផ​ល នេះជាការលើកឡើងរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃ កាល​ពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តមបាន​មានប្រសាសន៍​ថា ​កិច្ច​ប្រជុំនេះ​បានផ្ដោតលើកិច្ច​កា​រមួយចំនួនសំ​ខាន់គឺ៖​ពិនិត្យ​និងវា​យតម្លៃ​លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។​ពិនិត្យ​លើការ​បំពេញតួនាទី ភារកិច្ច​របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តី​រាជការ​។​ពិនិត្យ​លើការ​អនុវត្តមុខងា​រនៃការផ្ដល់សេវារដ្ឋបាល​និងសេវាសា​ធារណៈ​នានា-ពិនិត្យ​នុកូលភាព​លើសំណុំឯ​ក​សា​រលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋាន​គតិយុត្ត​និងពិនិត្យ​លើការងារផ្សេងៗមួយចំនួនទៀត។​

មានប្រសាសន៍​ក្នុងអង្គប្រជុំ លោក នូវ ប៉េង ច័ន្ទ​តារា ​អភិបាល​រងខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេល​នេះពិត​ជាមានសារៈ​សំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់​ក្រោមជាតិ​អោយ​កាន់តែមា​នប្រសិទ្ធភាពខ្ពស់ សំដៅ​លើកកម្ពស់ស្មារតីនិង​ការទទួលខុសត្រូវក្នុងការ​អនុវត្ត​តួនាទី ភារ​កិច្ច​របស់ខ្លួនអោយស្រ​បតាមគោលការ​ណ៍ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និងជាពិសេ​សជំរុញការ​ចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេ​វារដ្ឋបា​លនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួ​យគុណ​ភាព​ជីវភាពរបស់ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រ​​សិទ្ធ​ភាពខ្ពស់ និងបរិយាប័ន។

លោក​អភិបាល​រងខេត្ត ក៏បានស្នើដល់ឯកឧត្តម​លោកជំទាវ​លោក-លោកស្រី​សមាជីក​សមាជិកា​ក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការ​សម្របសម្រួល​ជាមួយក្រុមការងា​រដើម្បីអោយការងា​រនេះ បានសម្រេចឆាប់រហ័ស និងទទួលបាន​លទ្ធ​ផលល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2120 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
43105 នាក់
ខែនេះ :
243829 នាក់
3 ខែនេះ :
680841 នាក់
សរុប :
15514773 នាក់