ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបា​លចាប់បញ្ជូន ប្ដីកំណា​ចទាញពូថៅ កាប់ប្រពន្ធ បណ្តាលឲ្យរបស់ធ្ងន់ ដោយសារ​ជម្លោះ​ក្នុងគ្រួសា​របន្តិចបន្តួច
Wed,01 July 2020 (Time 10:49 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 461នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងន​គរបាល​ស្រុកស្វាយ​ចេក បាន​ចុះធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដែល​ត្រូវ​ជា​ប្ដីជនរងគ្រោះ បន្ទាប់ពី​ប្រើហឹង្សា ដោយយកពូថៅកាប់ប្រហារទៅ​លើប្រពន្ធ​របស់ខ្លួន បណ្តា​ល​ឲ្យរងរបួស​ធ្ងន់​ ត្រូវបានសាច់ញាតិនាំយក​ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ​
ដោយ​សា​រតែមាន​ជម្លោះក្នុង​គ្រួសារបន្តិចបន្តួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ភូមិបឹង​ស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ស្តី្ររងគ្រោះជា ប្រ​ពន្ធ​មានឈ្មោះ ធន លាងហាន អាយុ៣៨ឆ្នាំ និងប្តីឈ្មោះ ស៊ិន ស៊ីសុផាត អាយុ៣៨ឆ្មាំ រស់នៅភូមិ​បឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសជាប្តីបានស្រវឹងស្រា មកដល់ផ្ទះ​បង្កជា​ជម្លោះជា មួយប្រពន្ធកើត​ជារឿងឈ្លោះ​ប្រកែកគ្នា ដោយអំណាចស្រាចូលពោះ​ភ្លេចស្មារតី បានយក​ពូថៅកាប់ទៅ​លើប្រពន្ធចំក្បាល​ចំនួន២ពូថៅ បណ្តាលឲ្យបែកក្បាល​ហូរឈាម​រត់ឲ្យអ្នកជិត​ខាងជួយ ស្របពេលនោះញាតិ​ជិតខាងបាន​ដឹកទៅព្យាបាល​នៅមន្ទីរពេទ្យ​ក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់។ចំណែកប្តីត្រូវបានប្រជាពលរដ្ឋ មេភូមិ និងកម្លាំងប្រជាការពារ​ចាប់ឃាត់ខ្លួន ប្រគល់ឲ្យកម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាល និងនាំខ្លួនទៅធ្វើកា​រសាកសួរនៅ​អធិការដ្ឋាននគ​របាល​ស្រុកស្វាយចេក។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដ​ល់បានសារភាពថា ខ្លួនពិតជា​យកពូថៅកាប់​ទៅលើកប្រពន្ធ២ពូ​ថៅ​ពិតប្រាដក ដោយសារស្រវឹងខ្លាំង។ដោយផ្អែកលើចម្លើយសារភាព និងការប្រព្រឹត្តល្មើសជាក់​ស្តែង ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាលស្រុកស្វាយចេក រៀបចំសំណុំ​រឿងបញ្ជូនទៅស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កា​របន្តតាម​និតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2197 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
40173 នាក់
ខែនេះ :
261954 នាក់
3 ខែនេះ :
625109 នាក់
សរុប :
13891168 នាក់