សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលថវិការពីសប្បុរសជន ក្នុងការចូលរួមអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
ខេត្តកណ្តាល៖ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីទទួលថវិការពីសប្បុរសជនដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ" ខ្ញុំ សន្តិភាព និងកាកបាទក្រហមកម្ពុជា "ថវិកាដែលសប្បុរសជនបាននាំយកមកជូនដល់សាខាមាន៖
១-លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page Sivmey Online shop ដែលចែកចាយផលិតផលថែរក្សាសម្ផស្បម៉ាក Ei Ei បានឧបត្ថម្ភ ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារ)
២-លោកវេជ្ជបណ្ឌិត សាន អៀងសេង និងភរិយា ឧបត្ថម្ភថវិកា ៥.០០០ដុល្លារ(ប្រាំពាន់ដុល្លារ)
៣-លោក អ៊ុច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ឧបត្ថម្ភថវិកា ៧.៧៧៧ដុល្លារ(ប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លារ)
៤-លោក ជា សារិទ្ធ ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល ឧបត្ថម្ភថវិកា ៥.៥០០ដុល្លារ(ប្រាំពាន់ប្រាំរយដុល្លារ)
៥-លោក វ៉ន ប៊ុនស៊ីម និងភរិយា ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)
៦-ក្រុមហ៊ុន សមានា ភីភី ឯ.ក ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)តាងនាមជា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូម ប្រសិទ្ធិពរដល់ លោក លោកស្រី សប្បុរសជនទាំងអស់សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕