ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចវិបុលសេនាភក្តី សា​យ ឈុំ ដឹកនាំកិច្ចប្រជុំគ​ណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
Tue,09 June 2020 (Time 09:44 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអ​ង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិ​ថុនា ឆ្នាំ ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមាន​របៀបវារៈដូច​ខាងក្រោម ៖

១- ពិនិត្យសំ​ណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំង​ហិរញ្ញប្បទានដល់ការរីក​សាយភាយ​អាវុធមហាប្រល័យ។(សេចក្តីព្រាងច្បាប់​នេះស្ថិតក្នុងវិស័​យ​ជាសមត្ថកិច្ចរប​ស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ​សាធារណ:)។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេ​ចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ​សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។(សេចក្តីព្រាង​ច្បាប់នេះស្ថិតក្នុងវិស័យជា​សមត្ថកិច្ចរ​បស់គ​ណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ​សាធារ​ណៈ)​។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការជួយ​គ្នា​ទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រម្មទណ្ឌ។(សេចក្តីព្រា​ងច្បាប់នេះស្ថិតក្នុង​វិស័យជា​សមត្ថ​កិច្ចរ​បស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌)។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់​ព្រមឲ្យព្រះរាជាណចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារ​ស្នាដៃអក្សរ​សាស្រ្ត និងសិល្បៈ ឆ្នាំ១៨​៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ (សេចក្តីព្រាងច្បាប់​នេះស្ថិតក្នុងវិស័យ​ជាសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេស​ចរណ៍)។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិ​ការព្រឹទ្ធ​សភា ស្តីពីសំណើរបស់រដ្ឋសភាសុំឲ្យព្រឹទ្ធសភាពិនិត្យ និងឲ្យយោបស់លើសេចក្តីព្រាងច្បាប់ខាងលើ ដោយចា​ត់ទុកជាការប្រញាប់ ហើយដោយអង្គប្រជុំពុំមានផ្តល់ យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ អង្គប្រជុំក៏បានអ​នុម័តជាឯកច្ឆន្ទយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ខាងលើ នេះ ហើយប្រ​គល់​ជូន​គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សា ដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់​យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាវិញ ដើម្បីរៀបចំ​ជារបៀ​ប​វារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13731 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54716 នាក់
ខែនេះ :
255440 នាក់
3 ខែនេះ :
692452 នាក់
សរុប :
15526384 នាក់