ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ​ជាវ តាយ អភិបាលខេ​ត្តកំពត ទទួលជួបប្រតិ​ភូសភាពាណិជ្ជកម្មខេត្តកំពត​-កែប
Tue,09 June 2020 (Time 09:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 399នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ តាយ ​អភិបាល នៃគណ:អភិបាលខេត្តកំពត បានស្នើទៅសភា​ពាណិជ្ជកម្ម​ខេត្ត​កំពត-កែប ជម្រុញដល់​ការសាងសង់ផ្សា​រនៅតាមច្រកទ្វារព្រំដែន ស្របតាមអនុសាសន៍ ស​ម្តេ​ច​តេជោ នាយករដ្ឋមន្ត្រី ដើម្បីចរាច​រទំនិញបានឆាប់​រហ័ស និងស្របច្បាប់។

ឯកឧត្តមអភិបាលខេត្តស្នើបែបនេះ ខណ​:ដែលប្រ​តិភូស​ភាពាណិ​ជ្ជកម្មខេត្តកំពត-កែប ដឹកនាំ​ដោយ​លោក ​ហាក់ សុវណ្ណា ចូលជួបសំដែង​ការគួរសម ពិ​ភាក្សាការងារ និងរាយការណ៍​អំពីវឌ្ឍនៈ​ភាព​ការ​ងា​ររបស់ស​ភាពាណិជ្ជកម្មកំពត-កែ នាព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងជំនួបដ៏មា​នអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានសម្ដែងការស្វាគមន៍ចំពោះ ប្រតិភូស​ភាពា​ណិជ្ជកម្មខេត្តកំពត-កែប ជួបពិភាក្សា​ការងារនាពេលនេះ និង មានប្រសាសន៍ថា សភាពា​ណិជ្ជ​កម្មខេត្តកំពត-កែប ​កន្ល​ងមកបានរួមចំណែ​កយ៉ាងសំខាន់ក្នុង​ការអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើន ពិសេ​សខេត្តកំពត ​ហើយពេលបច្ចុប្បន្ននេះ ​កំណើនភ្ញៀវទេសចរក្នុងខេត្តបានកើនឡើង ពិសេស​តំ​បន់​អេកូទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងនោះប្រមាណភ្ញៀវទេសចរ ៥២% បានទៅលេងនៅតំបន់ទឹកឈូ។

ជាមួយគ្នា​នេះលោក ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានជម្រាបជូនអំពី តួនាទីរ​បស់សភាពាណិជ្ជកម្មខេត្ត មានតួនាទី ៖
១.សម្រប​សម្រួលជាមួយ វិស័យសាធារណៈ និងវិស័យឯកជន សំដៅធ្វើយ៉ាងណា​ឲ្យវិស័យទាំង២​នេះ​មានសុខដុមនីយកម្មជាមួយគ្នា ។
២.កៀរគរវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មកវិនិយោគទុកក្នុងខេត្តយើង។

លោកបន្តថា​ កន្លងមក មានវិនិយោគគិនជាច្រើនបានចាប់អារម្មណ៍ខេត្តកំពតខ្លាំង ដោយឡែក​ក្នុង​ខេត្ត​យើងមិនទាន់មាន​ផែនទី កំណត់សម្រាប់អនុវត្ត តំបន់កសិកម្មតំបន់ណា តំបន់កសិឧ​ស្សាហ​កម្មតំបន់ណា តំបន់អេកូទេសចរណ៍តំបន់ណា ដូចនេះ សភាពាណិជ្ជកម្មខេត្ត ស្នើសុំធ្វើការនេះ​ជាមួយរដ្ឋ​បាលខេត្ត និងមន្ទីរជំនាញ ដើម្បីងាយស្រួលនាពេលក្រោយ បង្ហាញដ​ល់វិនិយោគគិន​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
678 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
52211 នាក់
ខែនេះ :
278588 នាក់
3 ខែនេះ :
649863 នាក់
សរុប :
13930828 នាក់