នគរបាលរដ្ឋបាល ឃុំព្រែកអំពិល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
ខេត្តកណ្តាល៖ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំព្រែកអំពិល ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា គ.ស ២០២០ នៅចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យទាំង០៣នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះរួមមាន:
១-ឈ្មោះទេស វុទ្ធថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះប្រាក់ ម៉ាលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិមិនស្គាល់ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះហេង មករា ហៅមាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងដកហូតបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីចំនួន០៧កញ្ចប់មធ្យម(ទំងន់ក្រាម)។
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
៣-ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ1GS 5790 ចំនួន០១គ្រឿង។
៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
៥-ឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀននិងសំភារៈ សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកឈ្មោះ វុទ្ធ ថា ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ហើយនៅពេលកើតហេតុសមត្ថកិច្ចនគរបាលចុះបង្ក្រាបនិងឃាត់បានឈ្មោះ វុទ្ធ ថា ,ឈ្មោះលី និងឈ្មោះហេង មករា នៅផ្ទះរបស់ឈ្មោះ វុទ្ធ ថា ខណ:កំពុងតែជួញដូរថ្នាំញៀន ហើយដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម រួមជាមួយឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និងសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បាននាំជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ដើម្បីធ្វើការសាកសួរ។ក្រោយពីធ្វើការសាកសួរឈ្មោះ វទ្ធ ថា បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ចំពោះថ្នាំញៀនគឺឈ្មោះដា ភេទប្រុស មិនស្គាល់អត្តសញ្ញាណជាអ្នកយកមក បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាមននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតែម្តង ៕