ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំ ស្ដីពីការអនុវត្តកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE
ខេត្តកែប៖នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៤៧រូប។
សូមជំរាបដែរថា កិច្ចប្រជុំនេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យកសិកម្ម និងចូលរួមសម្រេចក្នុងផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគរបស់ខេត្តកែប និងសម្រេចបាននូវគោលដៅកម្មវិធី ASPIRE របស់លេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕