ក្រុមប្រឹក្សាខេត្តរតនគិរី បន្តបើកកិច្ចប្រជុំសាមញ្ញលើកទី១២
ខេត្តរតនគិរី៖នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានអង្គប្រជុំ និងឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធ រដ្ឋបាលខេត្តជាច្រើនរូបទៀត។
របៀបវារៈនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ ពិនិត្យ ពិភាក្សា និងអនុម័តសេចព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា និងទិសដៅបន្តប្រចាំខែមិថុនា។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ កត់សម្គាល់ថា ក្នុងអន្តរកាលនេះយើងកំពុងមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងរីករាលដាលនៃមេរោគកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ជីវៈភាពរស់នៅរបស់ប្រជាពលរដ្ឋ។ក្នុងន័យនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការងារលើកកម្ពស់ការអន្តរាគមន៍ សង្គ្រោះ និងឆ្លើយតបចំពោះបញ្ហាលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងនោះអង្គភាពពាក់ព័ន្ធបានកំពុងចុះស្រង់ស្ថិតិពលរដ្ឋក្រីក្រខ្វះខាតដែលបានរងគ្រោះដោយសារបញ្ហាវិបត្តិកូវីដ-១៩ដើម្បីទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា៕