ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែ ជេស្ឋឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកនិងអធិការ អធិការរងនគរ បាលក្រុង ស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូប។
មន្រ្តីដែលត្រូវធ្វេីពិធីនាពេលនេះសរុបមានចំនួន៣៤៧នាក់ ក្នុងនោះនគរបាលនារីចំនួន៦៤នាក់ ដែលចំនួននេះមានមន្ត្រីនគរបាលទើបប្រកាសតាំងស៊ុបថ្មីមានចំនួន១០០នាក់ នគរបាលនារីចំនួន៣៣នាក់ផងដែរ។
មន្រ្តីនគរបាលដែលត្រូវបានប្រកាស និងបំពាក់ក្នុងនោះមាន៖
ថ្នាក់ស្នងការរងចំនួន០១នាក់(ប្រកាសភារកិច្ច)
បំពាក់ឋានន្តរសក្តិ៖
-ថ្នាក់វរសេនីយ៍ទោចំនួន០២នាក់
-ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់
-ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់
-ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់
-ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់
-ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់
-ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់
-ថ្នាក់ពលបាលទោចំនួន០១នាក់
មានប្រសាសន៍ក្នុងឱកាសនេះលោកឧត្តម សេនីយ៍ទោ អ៊ុច សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិព្រមទាំងឯកឧត្តម ងួន រតន:អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលសម្តេចព្រមទាំងឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ។
ជាមួយនេះលោកក៏បានលើកឡើងអំពីស្នាដៃ សមិទ្ធិផលជាច្រើនដែលមន្រ្តីនគរបាលបានចូលរួមអនុវត្ត ក្នុងបុព្វហេតុ ការពារជាតិ ការពារបូរណភាពទឹកដី រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀតលោកបានណែនាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ដែលទើបទទួលបាននូវការប្រកា សផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាលដែលទើបប្រកាសតាំងស៊ុបទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ មានសីលធ៌ម អាកប្បកិរិយាស្លូតបូត សុភាពរាបសារល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ។
មន្រ្តីនគរបាលត្រូវតស៊ូប្រឆាំង និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពដោយផ្តោតសំខាន់លើករណីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ករណីគ្រឿងញៀន ករណីចរាចរណ៍ផ្លូវគោក និងករណីអគ្គិភ័យ ក្នុងនោះមន្រ្តីនគរបាលមិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វើនូវអំពើល្អគ្រប់ពេលវេលា។
លោកបញ្ជាក់ថា នគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាមគ្គីភាពជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង ស្រុកក៏ដូចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឬភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន៕