ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋសភាបន្តសម័យប្រជុំពិភាក្សា និងអនុម័ត​សេចក្តី​ព្រាងច្បាប់ ស្តី​ពីការជួយគ្នា​ទៅវិញទៅមក​ផ្នែកច្បាប់ ក្នុងវិ​ស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ទាក់ទងអនុសញ្ញាទីក្រុងប៊ែន
Sat,06 June 2020 (Time 10:07 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 490នាក់)


រាជធានីភ្នំ​ពេញ៖នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​សម័យ​ប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោ​យមានវត្តមា​នសមាជិក ស​មាជិការដ្ឋ​សភា ចូលរួមចំនួន១១១រូប ដើម្បីពិ​ភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាង​ច្បាប់ស្តីពីការ​ជួយគ្នាទៅវិញ​ទៅមកផ្នែក​ច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បា​ប់ស្តីពីការអនុម័តយ​ល់ព្រមឱ្យ​ព្រះរាជា​ណា​ចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចកា​រពារស្នាដៃអក្ស​រសាស្រ្តនិងសិល្បៈ​ឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩។

បើយោងតា​មផេករបស់សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី​ការជួយគ្នាទៅវិញ​ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ គឺជាយន្តការសំខាន់ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិផ្នែកច្បាប់ព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្រប​ខ័ណ្ឌ​ទ្វេភាគី ពហុភាគី ពិសេសទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នា​ទៅវិញ​ទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។លើសពីនេះ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង​នឹងបទល្មើសព្រហ្មទណ្ឌ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភារវកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដោយឈរលើគោលការណ៍នៃការគោរព អធិបតេយ្យ និងផលប្រយោជន៍គ្នាទៅទៅមក។

ចំពោះសេចក្តីព្រាង​ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអ​នុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ​១៩៧៩។អនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈជាមូលដ្ឋាន​គ្រឹះនៃ​ក្របខ័ណ្ឌច្បាប់កម្ម​សិទ្ធិបញ្ញាអន្តរជាតិផ្នែកអ្នកនិពន្ធ ធានាចំពោះកិច្ចការពារស្នាដៃរប​ស់អ្នកនិពន្ធជា​ពលរដ្ឋ នៃប្រទេសទំាងឡាយ ដែលជាសមាជិកនៃសហភាពដោយ​ពុំមានការរើសអើងនិងស្មើ​ភាពគ្នា។

កម្ពុជានឹងទទួលផលចំ​ណេញពី​សេចក្តីព្រាងច្បាប់នេះ ដោយមិនតម្រូវឱ្យបង់កម្រៃ កិច្ចការពារ ស្នា​ដៃរបស់អ្នកនិពន្ធ អ្នកបង្កើតស្នាដៃ និងសិទ្ធិប្រហាក់ប្រហែលថ្មី ឧស្សាហកម្មឆ្នៃប្រឌិត បន្ថែមលើការ​ទាក់ទាញ​ទេសចរណ៍ ការបង្កើតការងាររួមចំណែកកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំរុញលើកតម្កើ​នអត្តស​ញ្ញាណ ប្រពៃណី វប្បធម៌ និងកិត្យានុភាពជាតិកាន់តែទូលំទូលាយថែមទៀត លើឆាក​អន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15089 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56074 នាក់
ខែនេះ :
256798 នាក់
3 ខែនេះ :
693810 នាក់
សរុប :
15527742 នាក់