ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រកាសផ្ទេរភារកិ​ច្ច អភិបាលរង ស្រុកស្ទឹងហាវ ​ខេត្តព្រះសីហនុ
Fri,05 June 2020 (Time 02:49 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 532នាក់)


ខេត្តព្រះសីហនុ៖​លោក តុប ពេញ អភិបាលរងស្រុកស្ទឹងហាវថ្មី បានធ្វើការប្តេជ្ញាចិត្តខិត​ខំអនុវត្តការ​ងារ ជាជំនួយការអភិបាលលើភារកិច្ចនានាដែលប្រគល់ និងធានានិរន្តរភាពកិច្ចការប្រចាំ​ថ្ងៃរបស់​ក្រុមប្រឹក្សា និងគណៈអភិបាលឱ្យបានល្អ។អនុវត្តការងារធានាឱ្យអង្គភាព បុគ្គលិករបស់ក្រុមប្រឹក្សា អនុវត្តសេចក្តី​សម្រេចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលឱ្យបានល្អ។អនុវត្តរាល់ផែនការ និងសេ​ចក្តី​សម្រេចរបស់ក្រសួង ខេត្ត ស្រុក ឱ្យបានល្អ។រក្សាសាមគ្គីភាពផ្ទៃក្នុងរវាងអភិបាល អភិបាលរង បុគ្គលិក ក្រុមប្រឹក្សា និងគណៈអភិបាល ព្រមទាំងការិយាល័យ អង្គភាពនានា ជុំវិញស្រុកឱ្យបានល្អ ។ 

លោក តុប ពេញ ធ្វើការប្តេជ្ញាចិត្តបែបនេះ ខណ:ដែលលោកត្រូវបានថ្នាក់ដឹកនាំខេត្ត ប្រកាសតែ​តាំង​ជាអ​ភិបាលរងស្រុក​ស្ទឹងហាវថ្មី នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីឯ​កឧត្ដមស​មាជិក​ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ នៃសា​លា​ស្រុកស្ទឹងហាវផងដែរ។ 

តាមសេចក្តីប្រកាសលេខ ២៣២៨ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំ​ណែងជាអភិបាលរងស្រុក នៅក្នុងខេត្តព្រះសីហនុ ១.លោក ទេព មុនី ឋានន្តរស័ក្តិអនុមន្ត្រី​ថ្នាក់​លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុក ស្ទឹងហាវ ឱ្យទៅកាន់តំណែងជាអភិ​បាលរងនៃគ​ណៈអភិបាលស្រុកកំពង់សិលា។ ២.លោក តុប ពេញ ឋានឋានន្តរស័ក្កនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សិលា ឱ្យទៅកាន់មុខតំណែងជាអភិ​បាលរងនៃ​គណៈ​អភិបាលស្រុកស្ទឹងហាវ ។ 

ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់​មន្ត្រីរា​ជការ កងកម្លាំងប្រដាប់អាវុធមានដូចជា៖
១-ពង្រឹងការងារសន្តិសុខនយោបាយក្នុងមូលដ្ឋាន។
២-សណ្តាប់ធ្នាប់សាធារណៈ ដឹកនាំដោយឈរលើគោលការណ៍ច្បាប់។ 
៣-ការងារអភិវឌ្ឍមូលដ្ឋានការប្រើប្រាស់កញ្ចប់ថវិការបស់ស្រុក និងឃុំ មានតម្លាភាព កុំថាលុយ​ច្រើន រឿងច្រើនគឺលុយច្រើនមាន សមិទ្ធផលច្រើន។
៤-ការងារស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់នឹងកូវីដ១៩ ត្រៀមការងារជួយសង្គ្រោះ និងផ្សព្វផ្សាយអំពីអាកាសធាតុ។
៥-របៀបរបបការងារអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេស។ត្រូវធ្វើការតាមច្បាប់កុំធ្វើការតាមទម្លាប់ និងបង្កើនសមត្ថភាព។
៦-ការផ្សព្វផ្សាយព័ត៌មាន ត្រូវបង្កើតផេក ឬហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយសកម្មភាព​ការងារ​ទទួលសំណើរ និងបកស្រាយបានទាន់ពេលវេលា។ចាប់ពីឆ្នាំ២០២១តទៅ ដាក់ឱ្យមានការ​ប្រឡងប្រណាំងតាមរយៈហ្វេសបុក ឬផេករបស់មេឃុំ ចៅសង្កាត់។
៧-បញ្ហាកូវីដ១៩ ទោះបីកម្ពុជាថមថយ តែត្រូវប្រុងប្រយ័ត្នបន្តទៀត ខេត្តព្រះសីហនុ រកឃើញជំងឺ Covid-១៩ ចំនួន ៤០នាក់ ព្យាបាលជាសះស្បើយ ដូច្នេះយើងមិនត្រូវធ្វេសប្រហែស ព្រោះមកដ​ល់ពេលនេះមិនទាន់មានប្រទេសណារកឃើញវាក់សាំង ឬថ្នាំព្យាបាលជំងឺនេះនៅឡើយទេ។
៨-ករណីទំនាស់ដីធ្លីត្រូវរួមគ្នាដោះស្រាយ បើមន្ត្រីយើងមានការពាក់ព័ន្ធ សូមដកខ្លួន កុំពាក់ព័ន្ធទៀត ដើម្បីសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15438 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56423 នាក់
ខែនេះ :
257147 នាក់
3 ខែនេះ :
694159 នាក់
សរុប :
15528091 នាក់