ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចា​ប់ឃាត់ខ្លួន ជន​សង្ស័យ​ចំនួន​៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Fri,05 June 2020 (Time 01:12 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 466នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមមតិណែនាំរប​ស់​លោកឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នង​ការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង​ និងដោ​យអនុវត្តតាម​មតិណែនាំជំនាញរបស់លោកឧត្តម​សេនី​យ៍​ត្រី កុយ ហៀង ស្នងការរង​ផែនការងារ​ប្រឆាំងគ្រឿង នៅថ្ងៃសុក្រ ១៥កើតខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី​៤​ ខែ​មិថុនា ឆ្នាំ២០​២០ ​វេលាម៉ោង១២និង៣០នាទី លោកវរសេនី​យ៍ឯក​ ផង់​ សុភាព​ អធិ​ការ​នគ​របាល​ស្រុកថ្មគោល​ ដឹកនាំកម្លាំងផ្នែកជំ​នា​ញ រួមជា​មួយកម្លាំង​នគរ​បាលអន្តរាគមន៍ និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលចុះប្រតិ​បត្តិការ​បង្រ្កាប​ករ​ណីរក្សាទុក ដោយខុ​សច្បាប់ នូវ​សារធាតុ​ញៀ​ន​​០១ករណីក្នុងបទល្មើសជាក់​ស្តែងនៅ​ចំណុច​វាលស្រែអូរសង្កែ ភូមិវាល​ទ្រា ឃុំអូរតាគី ស្រុកថ្មគោល​ខេត្តបាត់​ដំបង​ ដោយឃាត់ជនសង័្សយ​បានចំនួន០៣នាក់។

ជនសង័្សយដែលត្រូវឃាត់ខ្លួនរួមមាន​៖
១-ឈ្មោះពេជ្រ សុខលី ភេទប្រុស អាយុ៣១ឆ្នាំ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបា​ត់​ដំបង​។
២-ឈ្មោះអៀង វី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់​ដំ​បង​។
៣-ឈ្មោះ​ ផល ភួយ ភេទប្រុស អា​យុ​២៧ឆ្នាំ នៅ​ភូមិទំពូងត្បូង ឃុំតាពូង ស្រុក​ថ្មគោល ខេត្តបាត់​ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់​ផ្លាស្ទិច ពណ៌​សថ្លា សង្ស័យ​មានសារ​ធាតុ​ញៀន​ប្រភេទមេតំ​ហ្វេតាមីន​ ម៉ាទឹកកកICEមានទម្ងន់សរុប​១៧,៩​៩​ក្រាម,​ទូរស័ព្ទដៃចំនួន០៣គ្រឿង,សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួន។

ក្រោយពេលសាកសួរស្រាវ​ជ្រាវបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលស្រុកបានបញ្ជូន​ទៅ​កាន់កា​រិយាល័យជំនាញ ដើម្បីចាត់ការតាម​និតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13095 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
38966 នាក់
ខែនេះ :
300461 នាក់
3 ខែនេះ :
665909 នាក់
សរុប :
13965949 នាក់