ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជាវ តាយ ​ដឹកនាំប្រជុំពិនិត្យពិ​ភាក្សាសិក្សា លើគម្រោងសា​ងសង់ផ្លូវ ក្នុងឃុំព្រែកត្នោត ស្រុកទឹក​ឈូតាម​បណ្ដោយឆ្នេរសមុទ្រខេត្តកំពត
Thu,04 June 2020 (Time 11:28 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 435នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះ​ពាល់លើគម្រោងកា​រសាង​សង់ផ្លូវ មួយខ្សែ​ស្ថិត​នៅភូមិព្រែកត្នោត​ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ តាមបណ្ដោយ​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកំពត ដោ​យ​មានការចូលរួម​ពីអភិបាលរងខេត្ត និងអង្គភាពចំណុះ​សាលាខេត្ត ថ្នាក់ដឹក​នាំ​មន្ទីរ អង្គ​ភាពជំ​នាញ អាជ្ញាធរមូលដ្ឋានស្រុក ឃុំពាក់ព័ន្ធ​។

កិច្ចប្រជុំនេះក្នុងគោលបំណង ផ្ដោតសំខាន់លើការចូលរួមពិនិត្យ ពិភាក្សា ប្រមូលមតិយោបល់ សំ​ដៅធ្វើឲ្យការអនុវត្តគម្រោង​សាងសង់ផ្លូវនេះប្រព្រឹត្ត​ទៅដោយរលូន នឹងទទួល​បានលទ្ធ​ផលល្អប្រ​សើរ។ជាលទ្ធផ​លក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញ​និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មានការ​គាំទ្រដល់​គម្រោងសាង​សង់ផ្លូវនេះ តាមរយៈការចូលរួម​មតិយោបល់និង​ការបង្ហាញពីសារៈ​ប្រយោជន៍នៃគ​ម្រោងសាង​សង់ផ្លូវនេះ ដោយបា​នលើកជាមតិយោបល់បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្នុង​ភូមិព្រែកត្នោត ឃុំព្រែក​ត្នោត ស្រុកទឹកឈូនេះ នៅពេលសាងសង់រួច គឺជាផ្លូវមាន​សារៈសំខាន់​នាំមកផល​ប្រយោជន៍ដល់សាធារណៈទូទៅជាច្រើន។

ពិសេសផលប្រយោ​ជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរនិង​ព្រៃ​កោងកាង មាត់សមុទ្រពីការរំលោភបំពាននានា មិនតែប៉ុណ្ណោះ ក៏នាំមកនូ​វជាហេដ្ឋារ​ចនាសម្ព័ន្ធ ដែលជាសក្ដសនុពល បម្រើដល់វិស័យ​ទេសចរណ៍ស​ម្រាប់បង្កើនជី​វភាពសេដ្ឋកិច្ច​គ្រួសារដ​ល់ប្រជា​ពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បាន​ចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺពិតជា​មានសារៈសំខាន់ ដើម្បីប្រមូលមតិចូលរួម ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ព្រោះថាកា​រងារអភិវឌ្ឍន៍អ្វី​មួយ ត្រូវមានការចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួល​ផលប្រយោជន៍​ទាំងអ​ស់គ្នា ក្នុងនោះ​គឺការផ្ដល់ផលប្រយោជន៍ដ​ល់សាធារណជនទូទៅពិ​សេសប្រជាពលរដ្ឋនៅ​ក្នុងមូលដ្ឋានសហគម​ន៍នៃ​តំបន់អភិវឌ្ឍន៍នេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកបញ្ជាក់ឲ្យដឹងដែរថា បញ្ហាផ្លូវគឺជាការងារអាទិភាព ក្នុងវិស័យ​អា​ទិភាពមួយចំនួ​ននៃគោលនយោបាយរបស់រាជរដ្ឋាភិបាលពោល គឺមានផ្លូវមានក្ដីសង្ឃឹម នេះ​ផ្អែកតា​មចក្ខុវិស័យដឹកនាំប្រទេស​ជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុ​​ជា​យើង​។ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានកា​រចូលរួមមតិ​យោប​ល់ពីជំ​នាញ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាននិងអវិជ្ជមាន។ ដូចនេះ​ឯកឧត្ដមអភិបាលខេត្តក៏សូមស្នើដល់ជំនាញនិងអាជ្ញាធរមូលដ្ឋានមុនពេលចាប់ដំណើរការគម្រោងសាង​សង់ផ្លូវនេះ ត្រូវជួបជាមួយ​ប្រជាពលរដ្ឋតា​មរយៈអង្គការ​សាធារណៈសំ​ដែងការចូលរួម​គាំទ្រ ក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវ​លើកជាប៉ាណូ​ផ្សាយឲ្យបាន​ទូលំទូលាយសា​ងក្នុងការដ្ឋាន​សាងសង់ចៀ​សវាងការយល់ច្រឡំពីមតិ​សាធារណជន វាយតម្លៃពីភាពអវិជ្ជមាន ណាមួយមក​លើអាជ្ញាធរមូលដ្ឋាននិងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12352 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
38223 នាក់
ខែនេះ :
299718 នាក់
3 ខែនេះ :
665166 នាក់
សរុប :
13965206 នាក់