ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ៥នាក់ ត្រូវ​បានកម្លាំង​នគរបាលក្រុងសិរី​សោភ័ណ ចាប់ឃាត់ខ្លួនជក់ និងលក់គ្រឿង​ញៀន
Thu,04 June 2020 (Time 10:45 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 448នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបា​លជំនាញ​ប្រឆាំងគ្រឿង​ញៀន នៃអធិការដ្ឋាន​នគរបាលក្រុង​សិរីសោ​ភ័ណ បានចុះប្រតិបត្តិការណ៍បង្រ្កាបករ​ណីប្រើប្រាស់ និងជួញ​ដូរគ្រឿងញៀន ដោយ​ឃាត់​ខ្លួនជនសង្ស័យ​បានចំនួន៥នាក់ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់​ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង​៥នាក់នេះ ជាមុខសញ្ញាលក់ដូរ និងជក់ថ្នាំញៀន​យ៉ាងសកម្មកន្លងមកមាន​ឈ្មោះ ណារិទ្ធ ដេវីដ ភេទ​ប្រុស អាយុ១៨ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះ​គឺជាមុខសញ្ញា ជួញដូរនិងផ្តល់ទីតាំងផ្ទះ​ឲ្យអ្នកជក់​ផងដែរ ដែលកម្លាំង​នគរបាលក្រុង​សិរីសោភ័ណ បានធ្វើការស៊ើបអង្កេតជាយូរមកហើយ និងបានចា​ប់ឃាត់ខ្លួនអ្ន​កជក់ចំនួន៤នាក់បន្ថែមទៀត​។

លោកអធិការបានបញ្ជាក់ទៀតថា ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើកា​រដកហូតបាន​វត្ថុតាងថ្នាំ​ញៀនប្រភេទម្សៅ​ក្រាម ពណ៌សថ្លាចំនួន៣ថង់តូច កូនថង់សម្រាប់ច្រកមួយចំនួន ពូថៅ១ដើម កាំ​បិត​ចំនួន២ដើម ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ូតូចំនួន៤គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងន​គរ​បាលជំនាញ​ប្រឆាំង​គ្រឿងញៀនបាន​កសាង​សំណុំរឿង ដើម្បីបញ្ជូ​នទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចា​ត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1783 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
27654 នាក់
ខែនេះ :
289149 នាក់
3 ខែនេះ :
654597 នាក់
សរុប :
13954637 នាក់