មេគុណខេត្តសៀមរាប សម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ពាក់ព័ន្ធស្រីញី
ខេត្តសៀមរាប៖ក្រោយពីបែកធ្លាយវីដេអូ ឆាតញ៉ែស្រីរបស់ភិក្ខុ លួន សុវ៉ាត ត្រូវបានមេគុណខេត្តសៀមរាបសម្រេចឲ្យផ្សឹកកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្តសៀមរាប បានបញ្ជាក់ថា ភិក្ខុ លួន សុវ៉ាត ដែលគេដឹងថា ជាសកម្មជនសង្ឃនយោបាយនៅពេលនេះ ត្រូវសម្រេចឲ្យផ្សឹក ដោយរកឃើញថា បានរួមភេទ(សេពមេថុនធម្ម)ជាមួយនារីច្រើនក្នុងពេលតែមួយ។ដោយអង្គថេរសភាខេត្ត បានស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅ របស់ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺ របស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទ ពិតប្រាកដមែន។តាមព្រះវិន័យចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស៕ព័ត៌មានលំអិតសំអាននូវសេចក្តីសម្រេចរបស់ព្រះប្រធានថេរសភាខេត្តសៀមរាប ដែលមានដូចខាងក្រោម៖