បុរសម្នាក់ចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង មិនដឹងពីមូលហេតុ
ខេត្តកែប៖កាលពីវេលាម៉ោង៨ព្រឹក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម វណ្ណនី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
សមត្ថកិច្ចបញ្ចាក់ថា មូលហេតុដែលបណ្តាលឲ្យបុរសខាងលើចងក ធ្វើអត្តឃាតខ្លួនឯងនោះដោយជនជនរងគ្រោះញៀនស្រាជាប្រចាំ។
ក្រោយពីការពិនិត្យ របស់ការិយាល័យកោសល្យវិច័យបចេ្ចកទេសវិទ្យាសាស្រ្ត នគរបាលខេត្តកែប បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ដោយចងកពិតប្រាដមែន រួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕