អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកស្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ, កម្លាំងសមត្ថកិច្ច, មេភូមិ ចៅសង្កាត់, អាជ្ញាធរ, ក្រុមការងាររបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ក៏បានបញ្ជាក់ពីគោលបំណងក្នុងអង្គវេទិកា ក្នុងនោះក្រោមការដឹកនាំចង្អុលទិស របស់ឯកឧត្តមអភិបាលខេត្ត ដោយយកចិត្តទុកដាក់ ជម្រុញពង្រឹងការអនុវត្ត ការងារដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន ក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព បានអនុវត្តការងារបានយ៉ាងល្អ ក្នុងនោះលោកជំទាវក៏បានផ្សព្សព្វផ្សាយដូចជាការក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោកផងដែរ៕