ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំរវាងមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៧០ ដើម្បីបន្តការដោះ​ស្រាយ​ផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ នៅទីតាំងសាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី
Wed,03 June 2020 (Time 10:15 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 459នាក់)


ខេត្តកំពត៖កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគ​ណៈអភិ​បាល​ខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ​បញ្ជា​ការកងពលតូចលេខ៧០ បានដឹកនាំកិច្ចប្រជុំពិភាក្សា រវាងមន្ត្រី​យោធានៃក​ងពលតូ​ចថ្មើរជើង​លេខ៧០ ជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ មេភូមិ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដើម្បីជាការ​ដោះស្រាយផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ ដែលមានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមក ជាមួយ​នឹង​ការសាងសង់ទីតាំងហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគីរី របស់កង​ពលតូចថ្មើរ​ជើងលេខ៧០។

កិច្ចប្រជុំគឺ​ផ្ដោតសំ​ខាន់​ការចូលរួម​ពិនិត្យ​ និងពិភាក្សារកដំណោះស្រាយ នូវបញ្ហាមានភា​ពរ៉ាំរ៉ៃជា​យូរឆ្នាំកន្លង​មកនេះ ​ដែលពាក់ព័ន្ធអំពីផ​លប៉ះពាល់ដីធ្លីប្រជាពលរដ្ឋក្នុងតំបន់ ភូមិសាស្រ្តបង្កើត​ទីតាំង​សាលាហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគិរីក្នុងខេត្តកំពត សំដៅធ្វើ​ឲ្យការកំណ​ត់ព្រំប្រទល់ជុំវិញទីតាំង នឹងឈានដល់ការ​អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធនានា​តាមគ​ម្រោង​អភិវឌ្ឍន៍របស់​កងពល​តូចថ្មើរជើងលេខ៧០ឲ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះផ្អែកតាមគោលការណ៍សម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ​ហ៊ុន សែន នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ បានអនុញ្ញាតផ្តល់ជូនផ្ទៃដីចំនួនសរុប១៧.០៨២ហិកតា ដើម្បីសាងសង់​សាលាហ្វឹ​កហ្វឺន និងទីតាំងបា​ញ់គ្រាប់ពិតជូនដល់ថ្នាក់វារសេនាតូច វរសេនាធំចម្រុះ របស់កងពលតូច​ថ្មើរជើងលេខ៧០ ដែលក្នុងនោះស្ថិតនៅឃុំតាកែន​ ស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពត។

ពាក់ព័ន្ធនឹង​បញ្ហាផលប៉ះពាល់ដីធ្លីរបស់ប្រជា​ពលរដ្ឋ ដែលកិច្ចប្រជុំយក​មកពិនិត្យ និងពិភាក្សាដោះ​ស្រាយ​គឺមាន​ទំហំផ្ទៃដី​ចំនួនប្រមា​ណជាង៤០០ហិកតា ដែលក្នុងនោះមាន​ដីកម្មសិទ្ធិប្រជាព​លរដ្ឋ​ចំនួន​ជាង២៤៥​ហិកតា និង​ដីអាស្រ័យផលរ​បស់ប្រជាពលរដ្ឋមានចំនួនជាង១៧០ហិកតា។

ជា​លទ្ធផលនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងអង្គប្រជុំ ក៏បានសម្រេចប្រគល់ជូនក្រុមការងាររ ក៏ដូចជារ​ដ្ឋ​បាលខេត្ត ធ្វើការសិក្សាស្រាវជ្រាវទីតាំងដី ដើម្បីដោះដូរជូនប្រជាពលរដ្ឋ ឲ្យចេញផុតពីតំបន់​នេះ​និង​ធ្វើរ​បាយការណ៍ជាក់លាក់ជូនដល់ថ្នាក់ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន​ដើម្បី​ពិនិត្យនិង​សម្រេច។

នៅក្នុងកិច្ចប្រជុំ ឯក​ឧត្តមជាវ តាយ អភិបា​លខេត្ត បានជម្រុញស្នើដល់អាជ្ញាធរមូលដ្ឋានស្រុក ឃុំ​វ​និង​មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា​ចូលរួមសហកា​រជាមួយអង្គ​ភាពកងពល​តូចថ្មើជើង​លេខ​៧០ ក្នុងការ​សម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលការណ៍ឈ្នះឈ្នះ ដើម្បី​ឲ្យកា​រអភិវឌ្ឍកសាងនៅទីតាំងហ្វឹកហ្វឺនយោធាសម្ដេចតេជោ ហ៊ុន សែនជុំគិរីនេះទទួល​បានលទ្ធផល​ល្អប្រសើរ និងឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14176 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55161 នាក់
ខែនេះ :
255885 នាក់
3 ខែនេះ :
692897 នាក់
សរុប :
15526829 នាក់