ស្នងការនគរបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ
ខេត្តកំពង់ចាម៖នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអម នៃនាយកដ្ឋានបុគ្គលិក លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពប្រធាប់អាវុធទាំងបីលោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុងទាំង១០។
មន្ត្រីនគរបាលជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេច ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តរួមមាន៖
១-ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន០៥នាក់ ក្នុងនោះមាន ខេត្តកំពង់ចាម០៣នាក់ ខេត្តប៉ៃលិន០២នាក់
២-ថ្នាក់វសេនីយ៍ឯក ចំនួន០៩នាក់ ក្នុងនោះខេត្តកំពង់ចាម០៧នាក់ ខេត្តប៉ៃលិន០២នាក់
៣-ថ្នាក់វរសេនីយ៍ទោ ចំនួន៩៦នាក់ ស្រី០៤នាក់
៤-ថ្នាក់វរសេនីយ៍ត្រី ចំនួន២៣៤នាក់ ស្រី១២នាក់
៥-ប្រកាសតែងតាំងមុខតំណែងថ្នាក់ស្នងការរង ចំនួន០៥នាក់ នាយការិយាល័យ ចំនួន០៤នាក់ នាយរងការិយាល័យ ចំនួន៣១នាក់ អធិការរងចំនួន១៧នាក់ សរុបចំនួន៣៥៤នាក់៕