ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួនសង្ស័យ២​នាក់ប្តីប្រពន្ធ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន
Tue,30 June 2020 (Time 12:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 464នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតា​មបទបញ្ជា របស់​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំងន​គរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការជាមួយ​កម្លាំង​នគរបា​លក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់​ដោយវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួល​ការងារ​ប្រឆាំងបទល្មើស​គ្រឿងញៀន ចុះឃាត់ខ្លួនសង្ស័យ២នាក់ប្តីប្រពន្ធ និង​ដកហូត​បានវត្ថុតាង​ថ្នាំញៀនមួយ​ចំនួនធំ នៅចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​វេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។​

បើតាមលោក ង៉េង សុជា បានឲ្យដឹងថា ការឃាត់ខ្លួនប្តី​ប្រពន្ធ២នាក់​លួចលក់ថ្នាំញៀន​ជាទ្រង់​ទ្រាយ​ធំនេះ កម្លាំងនគរបាលជំនាញ​ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាន​នគរបាល ក្រុងសិរីសោភ័ណ បានធ្វើកា​រស៊ើបអង្កេត​តាមវិធានកា​រជំនាញ រហូត​ឈានដល់​ការបង្រ្កាបមុខ​សញ្ញា​សង្ស័យ​លួច​លក់ថ្នាំញៀន​បាន២នាក់ប្តីប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចបានធ្វើការឆែកឆេរ​ រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌​ផ្កាឈឈូក មានអក្សរ wy ​លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុង​នោះថ្នាំញៀនគ្រាប់​ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀន​ប្រភេទម្សៅ​ក្រាម​ពណ៌សថ្លាចំនួន០៥ថង់ មានទម្ងន់១៤៣,២២ក្រាម រួមទាំង​សម្ភារៈ​មួយចំនួនរួមមានៈ​ទូរស័ព្ទដៃ​ចំនួន០២គ្រឿង ធុង​ទឹកកកពណ៌​ក្រហម​ដែលជនសង្ស័យ​លាក់ទុកថ្នាំ​ញៀនចំនួន១ កាបូបក្រណាត់​១ បំពង់កែវចំនួន១ និងសំបកវេចខ្ចប់មួយចំនួនទៀត។

លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះ ខ្លួនបានពី​មិត្ត​ភ័ក្រ្តរ​បស់គេយកមកលក់បន្ត នៅក្នុងខេត្តពិតប្រា​កដមែន។ដោយផ្អែកតាម​ចម្លើយសារភាព​របស់​ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងមា​នវត្ថុតាងជា​ក់ស្តែង។ជនសង្ស័យ​ទាំង២នា​ក់ប្តីប្រពន្ធ រួមទាំងវត្ថុ​តាងកម្លាំង​នគរបាលជំនាញប្រឆាំង​បទល្មើសគ្រឿងញៀន បានរៀបចំសំណុំរឿង បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕​

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6809 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
44785 នាក់
ខែនេះ :
266566 នាក់
3 ខែនេះ :
629721 នាក់
សរុប :
13895780 នាក់